ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងម្ចាស់សម្បុរសជនប្រគល់ផ្ទះជូនប្រជាពលរដ្ឋទីទ័ល់ក្រ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានអញ្ជើញជាតំណាង ម្ចាស់ជំនួយ របស់សម្បុរសជន ចុះប្រគល់ផ្ទះមួយខ្នង  នៅថ្ងៃ​ទី​១៧ខែមករា​ ឆ្នាំ​២០១៩ ដែលទើបតែសាងសង់រួច ជូនគ្រួសារ លោក ​វ៉ែន​ វ៉ាន់​ ហៅតុ​ អាយុ៣៩​ ឆ្នាំ​​មាន​ភរិយា​ឈ្មោះ​ ប៊ូ​ អ៊ិត អាយុ​ ៣៥​ ឆ្នាំ​មាន​កូន​ចំនួន​៥នាក់​នៅក្នុង​បន្ទុក​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​កំញ៉ាត​ ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញពីជីវភាពខ្វះខាត របស់គ្រួរសារនេះ ដែលបានខិតខំតស៊ូជីវិត ប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត  តែដោយសារជីវភាពខ្វះខាតពុំមានលទ្ធភាព សាងសង់ផ្ទះបានសមរម្យនឹងគេ ក៏បានគៀងគរសម្បុរសជន ដែលអ្នកមានចិត្តបុណ្យ បានថវិកាមួយចំនួន បូកផ្សំជាមួយនឹង ប្រាក់របស់ប្អូនប្រុសដែលបានសន្សំទុក មកទិញឈើផ្ទះចាស់ បូកឈើខ្ទមរបស់គាត់ រួមជា មួយឈើថ្មីមួយចំនួន យកមកសាងសង់ផ្ទះបានមួយខ្នង ដែលមានទំហំ ​៥ម៉ែត្រ​x​៧ម៉ែត្រ​ សង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ ជញ្ជាំង​ក្តារ​ និង​សង្កសី​ ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹក​ប្រាក់​ចំនួន៩,៥០០,០០០​ រៀល​។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តថា ផ្ទះថ្មីមួយខ្នងដែល បានសាងសង់រួមជាស្ថាពរនេះ គឺបណ្តាលមកពីកំលាំងមនុស្សធម៌ ពីសម្បុរសជន ដែលមានឈ្មោះ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ២០០​ $​  ឧត្ដមសេនីយ៍​ត្រី​ឃួន​ សុវណ្ណ​ នាយរង​អធិការ​ដ្ឋាន​អគ្គ​មេបញ្ជាការ​ នៃកងយោធពលខេមរ​ភូមិ​ន្ទ​ ចំនួន​ ២០០$​  លោក​ហ៊ុយ​ សាវឿន​ ហៅ​ឌែល​ ចំនួន​១០០$​  លោក​វរសនីយ៍​ទោ​ លី​ ស៊ីឃៀង​ ​៥០$​  លោក​វរសនីយ៍​ទោ​ទិត​ ចាន់​ ​៥០$​  លោក​វរសនីយ៍​ទោ​ហ៊ួន​ ប៊ុន​ចែម​ ​៥០​ លោក​អនុ​សេនីយ៍​អ៊ុង​ ពិសិដ្ឋ​ ​ ២៥$​  លោក​អនុ​សេនីយ៍​ ប៊ី ដៀន​ ២៥$​ លោក​វរសនីយ៍​ត្រី​សោម​ សំអុល​  ២៥​$​ ។ចំណែកលោក វ៉ែន​ វ៉ាន់​ ជា​កម្មករ​សំណង់​  បាន​ខិត​ខំប្រឹង​ប្រែង​ពុះពារ​ការ​លំបាក​គ្រប់​បែប​យ៉ាង​ដើម្បី​ជីវភាព​រស់នៅ​ក្នុង​សង្គម​ ហើយ​បាន​ចិញ្ចឹម​កូន​ឲ្យ​បាន​រៀនសូត្រ​ ទោះ​បី​ក្នុង​ជីវភាព​រក​ព្រឹក​ ខ្វះ​ល្ងាច​ក៍ដោយ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​អាណិត​ស្រឡាញ់​គ្រប់​ៗគ្នា​  ថ្ងៃ​នេះ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ដ៍ច្រើនសន្ធឹកសន្ធាប់​ រួម​និង​ថវិកា​ដែល​បាន​ខឹតខំ​ប្រឹងប្រែង​សម្របសម្រួល​ខ្ចី​បុល​គេ​បន្ថែម​។ ​នៅក្នុងឳកាសប្រគល់ផ្ទះនេះ ក្រុម​ការងារ​មនុស្ស​ធម៌​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ឧបត្ថម្ភ​ ​អង្ករ​ចំនួន​ ៥០​ គ.ក ​ មីយើងចំនួន​២​ កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​២​ យួរ​ មុង​ជ្រលក់​ថ្នាំ​ចំនួន​២​ និង​ថវិកា​ចំនួន​៥០០,០០០​  ក្រុម​គ្រួសារ​វ៉ែន​ វ៉ាន់​ សូម​គោរព​ថ្លែង​អំណរគុណ​ដ៍ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឯកឧត្តម​ អស់​លោក​ លោក​ស្រី​ ទាំង​អស់​ដែល​បាន​ចំណាយ​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​ការ​សាងសង់​ផ្ទះ​ថ្មី​នេះ​ នឹង​សូម​គោរព​ជូន​ឯកឧត្ដម​ អស់​លោក​ ទាំង​អស់​សូម​បាន​ប្រកបតែនិងពុទ្ធពរ​ទាំង​បួន​ប្រការគឺ​អាយុ​ វណ្ណៈ​ សុខះ​ និង​ពលះ​ កុំបីឃ្លៀងឃ្លាត​ឡើយ​  ។ដោយ  ប៊ុន  រដ្ឋា