លោក វរសេនីយ៍ទោ ខឹម ចិត្រា ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ នគរបាល អន្តោរប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត

0

បន្ទាយមសនជ័យ៖ នាយប៉ុស្តិ៍ នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែតថ្មី ត្រូវបាន ប្រកាស ជា ផ្លូវការ នៅរសៀល ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ នេះ។ តាមការសម្រេចលោក វរសេនីយ៍ទោ ខឹម ចិត្រា ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ នគរបាល អន្តោរប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ជំនួសលោក ឧត្តម សេនីយ៍ ទោ ស៊ឹម សំអាត ជាអនុប្រធាន នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយក ដ្ឋាន អន្តោប្រវេសន៍ វិញ ។
នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នគរបាល អន្តោប្រវេសន៍ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ លោក ជឺ សុខ ប្រធាន សាលាដំបូងតុលាការខេត្ត , លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រី នគរបាល មន្ត្រី គយ មន្ត្រី និងនគរបាល ការពារ ព្រំដែន ជាច្រើននាក់មានវត្តមានក្នុងពិធីប្រកាសនេះ។
ក្រោយ ប្រកាស ចូលកាន់ តំណែង លោក វរសេនីយ៍ទោ ខឹម ចិត្រា បាន ប្តេជ្ញាចិត្ត នឹង ខិតខំ បម្រើ ការងារ ជូន អង្គភាព ឲ្យ បានល្អ ប្រសើរ ដោយ បន្ត សហ ប្រតិបត្តិការ ជាមួយ ស្ថាប័ន ពាក់ព័ន្ធ នានា ដើម្បី ទប់ស្កាត់ រាល់ បទល្មើស ឆ្លងដែន គ្រប់ ប្រភេទ ក្នុង តំបន់ គ្រប់គ្រង ពិសេស រក្សា សាមគ្គីភាព ផ្ទៃក្នុង ឲ្យ កាន់តែ ប្រសើរឡើង ថែមទៀត។
នាយឧត្ដមសេនីយ៍ ឃុន សំបូរ បានថ្លែងរំលឹក ដល់នាយប៉ុស្តិ៍ នគរបាលច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត ដែលចូលកាន់ តំណែងថ្មី ត្រូវខិតខំ ពង្រឹង ការងារ ក្នុង អង្គភាព ឲ្យបានល្អ ត្រូវ ចេះ រឹតចំណង សាមគ្គីភាព ឲ្យ បាន ទូលំទូលាយ ពិសេស ត្រូវ ចេះ សហការ ជាមួយ បណ្តា ស្ថាប័ន និង អង្គភាព ជំនាញ នានា ដើម្បី អនុវត្តន៍ ការងារ ទទួលបាន ជោគជ័យ និង មាន ប្រសិទ្ធភាព ខ្ពស់ ស្របតាម គោលការណ៍ របស់ ក្រសួងមហាផ្ទៃ ។ ជាង នេះទៀត ភារកិច្ច របស់ មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺ ការទទួលខុសត្រូវ គ្រប់បែបយ៉ាង ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុង តំបន់ នៃ ខ្សែបន្ទាត់ ព្រំដែន ផងដែរ៕ដោយ៖ឃិន គន្ធា