ពិធីប្រគល់អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ធ្វើមាតុភូមិនិវត្តន៍ឡប់ទៅមាតុប្រទេសកំណើតវិញ

0

កំពង់ធំ៖អដ្ឋិធាតុចំនួន​១៨ ដែល​បាន​ជីក​រុករក​ឃើញដោយ ក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុ​ការ៧២​(K72) សហការជាមួយ កម្លាំងបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅជំហាន​ទី​១​ ដំណាក់កាល​ទី​១៨​ រដូវ​ប្រាំង​ឆ្នាំ​២០១៨-២០១៩​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ ទៅ​កាន់​ប្រទេស​វៀតណាម​ ដែលជាប្រទេស កំណើតវិញ នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ។ពិធីប្រគល់អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែលបានពលីជីវិតនាសម័យសង្រ្គាម វាយរំដោះប្រជាពល​រដ្ឋខ្មែរ និងបានពលីជីវិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវបានពិធី​ចុះ​ហត្ថលេខា​ផ្ទេរ​ ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​១៨​អដ្ឋិធាតុ  នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និង​ភាគី​ថ្នាក់ដឹកនាំ​បញ្ជាការ​ដ្ឋាន​យោធា​ខេត្ត​ប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមរួមជាមួយ​ក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុ​ការ៧២​(K72)ចំនួន​ ២២​ នាក់​។ឧត្តមសេនីយ៍ទោ សោម ស៊ុន  បាន​បញ្ជាក់​​ថា ​ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​កងកម្លាំង​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  សហការ​ជាមួយ​  ក្រុម​បច្ចេកទេស​(K70+K72) រួមជាមួយ​អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋ​ នៅ​ទូទាំង​ខេត្ត​កំពង់ធំ​បាន​ជីក​រុករក​ឃើញ​តាំងពី​ឆ្នាំ​២០០៣​ រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ ១,១០០​ ​អដ្ឋិធាតុ​រួច​ហើយដែលបានធ្វើមាតុភូមិនិវត្តន៍ (ក្នុង​នោះ​សហការ​ជីក​យក​បាន​នៅ​ក្រៅ​ខេត្តកំពង់ធំ​ចំនួន​០៨​អដ្ឋិធាតុ​ ផងដែរ  ហើយ​យើង​និង​បន្ត​សហការជីករុករកបន្តអដ្ឋិធាតុដែលនៅសេសសល់ប្រមាណ៣៥​ ទៅ​ ៤០​ អដ្ឋិធាតុ​ទៀត​ នៅ​ជំហាន​ទី​២​ ដំណាក់កាល​ទី​១៨​ រដូវ​ប្រាំង​ឆ្នាំ​២០១៨-២០១៩​ នៅ​ពេល​ខាងមុខ​នេះ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង រួមទាំងកិច្ចសហប្រតិ បត្តិការល្អ រវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ក្រុម​បច្ចេកទេស​(K70+K72) និងសូមថ្លែង អំណរគុណ ចំពោះអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ទាំងអស់ដែលមានទឹកចិត្តល្អប្រពៃ ជួយប្រាប់ទីតាំងកប់ សាកសព នៅតាមទីតាំងផ្សេងៗ ទើបធ្វើឲ្យការងារជីករុករកអដ្ឋិធាតុ​ការ ទទួលបានលទ្ធលល្អប្រសើរ  នេះបានបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរ នៅតែមានទឹកចិត្តសណ្តោសប្រណី មេត្តាធម៌ ដឹងគុណចំពោះការបូជាជីវិតដើម្បីប្រជាជនខ្មែរ ពីសំណាក់កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម  និងសូមបួងសួងឲ្យ វិញ្ញាណ ក្ខនរបស់កងទ័ពស្ម័គ្រចិត្ត​វៀតណាម  វិលត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីឲ្យសាច់ញាតិបងប្អូន បានប្រកប ពិធីបុណ្យតាមប្រពៃណីសាសនា នៃប្រជាជនវៀតណាម។ដោយ  ប៊ុន  រដ្ឋា