រដ្ឋបាលខេត្តកំពង់ធំ ប្រារព្វពិធីរាប់បាត្រព្រះសង្ឃ១០៨អង្គដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្ត

0

កំពង់ធំ៖ ដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រជាពរដ្ឋ ក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ប្រកបដោយសុខសុវត្តិភាព និងសុខភាពល្អ ទទួលបាននូវសេរីសួរ ស្តីក្នុងឆ្នាំ ២០១៩ អាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ រៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨ ដែលបាន និមន្តមកពីតាមបណ្តាវត្តនានា ក្នុងខេត្ត ស្រុក ក្រុងទាំង៨ ដើម្បីឲ្យប្រជាពលរដ្ឋ មានឳកាសធ្វើបុណ្យដាក់បាត្រ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩។ពិធីរាប់បាត្រព្រះសង្ឃ១០៨អង្គ ត្រូវបានប្រារព្វពិធីនៅមុខបរិវេណផ្សារកំពង់ធំ ដែលមាន ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អភិបាលរងខេត្ត អភិបាលស្រុកទាំងក្រុងទាំង៨ រួមទាំងអ្នកមុខអ្នកការ

មន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរ កងកម្លាំង ប្រជាពលរដ្ឋ ចូលរួមធ្វើបុណ្យរាប់បាត្រ ដើម្បី ភ្ជាប់និស័្សយនិងព្រះពុទ្ធសាសនា ចាប់កុសល់ផលសន្សំបុណ្យ  ដើម្បីលោកខាងមុខឲ្យទទួលបាននូវសម្បត្តិទាំងឡាយ ទាំងពួងដែលប៉ងប្រាថ្នា ដោយសេចក្តី ជ្រះថ្លា និងជាការលើកស្ទួយនូវ វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីចំរើបន្ថែមទៀត ។សូមបញ្ជាក់ផងដែរថា ពិធីរាប់បាត្រនេះ គឺត្រូវាបធ្វើឡើងស្របពេលដែល ឯកឧត្ត សុខ លូ អភិបាលខេត្តកំពង់ធំ សាងផ្នួសរយៈពេលខ្លី ដើម្បីតបស្នងសងគុណមាតាបិតា អ្នកមានគុណតាមប្រពៃណីព្រះពុទ្ធសាស​នា ក្នុងនោះ ព្រះពិក្ខុ សុខ លូ បានប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ៤០អង្គ ដែលបាននិមន្ត មកពីតាមបណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ ក្នុងមួយអង្គ ទទួលបាន អង្ករ១០០គ.ក ទឹកបរិសុទ្ធ២កេស ទឹក ក្រូច២កេស រួមទាំងបច្ច័យមួយចំនួនទៀតផង ។នៅក្នុងទិដ្ឋដ៏អធឹមអធ័ម នៃពិធីរាប់បាត្រ ព្រះសង្ឃ១០៨អង្គនេះ គឹមានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងបានចូលរួមភ្ជាប់និស័្សយដោយ ការធ្វើបុណ្យដាក់ទាន តាមកំលាំសទ្ធាជ្រះថ្លា ដោយបងប្អូនប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា នេះជាពិធីបុណ្យដ៏ល្អប្រសើរណាស់ និងជាឳកាសដ៏កម្រ និងមិនងាយនិងមាន ដោយសារតែធ្វើបុណ្យនៅពេលនេះ ដូចបានធ្វើបុណ្យទូទាំងខេត្តកំពង់ធំតែម្តង ដោយ​សារព្រះសង្ឃគ្រប់វត្តបាននិមន្តមកពិធីបុណ្យនេះ ។ ដោយ  ប៊ុន  រដ្ឋា