កូ​ស្តា​រី​កា​ទម្លាក់​ក្រិ​កដោយ​បាល់​ប៉េ​ណា​ល់​ទី​

0

​ក្រុមបាល់ទាត់​កូ​ស្តា​រី​កា​បាន​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​បន្ទាប់​ពី​បាន​យកឈ្នះ​ប្រទេស​ក្រិ​កដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៥-៣ ។​ ​ក្រុម​ទាំងពីរ​បញ្ចប់​៩០​នាទី​ដោយ​លទ្ធផល​១-១​បន្ទាប់ពី​កីឡាករ Bryan Ruiz (​ប្រាយ​អេ​ន រី​ស​) បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​កូ​ស្តា​រី​កា​នាំមុខ​មុន​នៅ​នាទី​ទី​៥៣ ប៉ុន្តែ​ការប្រកួត​រៀបនឹង​ចប់​ទៅហើយនោះ ក្រុម​ក្រិ​ក​តាម​បាន​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៩០ ដោយ​កីឡាករ Sokratis Papastathopoulos (​សូ​ក្រា​ទី​ស ប៉ា​ប៉ា​ស្តា​ថូ​ប៉ូ​ឡូ​ស​) ។

លុះ​ចប់​ការប្រកួត​៩០​នាទី ក្រុម​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា ១-១ គឺ​តម្រូវ​ឲ្យ​១៥​នាទី ២​ដង​។​ ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង ក្រុម​ទាំងពីរ​នៅតែ​មិនអាច​ធ្វើ​អ្វី​គ្នា​បាន​ទើប​លោក​អាជ្ញាកណ្តាល​តម្រូវ​ឲ្យ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​កាត់សេចក្តី ដោយ​ក្រុម​កូ​ស្តា​រី​កា​បាន​យកឈ្នះ​ក្រិ​ក​ក្នុង​លទ្ធផល​៥-៣ ។​ ​គួរ​បញ្ជាក់ថា កូ​ស្តា​រី​កា​នឹងត្រូវ​ឡើងទៅ​ប៉ះ​ហូ​ឡង់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ហូ​ឡង់​បាន​យកឈ្នះ​មិច​ស៊ី​កូ​២-១ ៕