​អាល្លឺម៉ង់​សង្ឃឹម​ច្រើន​ថា​នឹង​បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​

0

​គ្រូបង្វឹក​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​លោក Joachim Loew (​ចូ​ជី​ម ឡ​) បាន​និយាយថា កូនក្រុម​របស់លោក មានសង្ឃឹម​ច្រើន​ថា​នឹង​បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ស្រប​ពេលដែល​ពួកគេ​ត្រូវ​ប៉ះ ជាមួយ​ក្រុម​អាល់​ហ្សេ​រី​ដែល​ត្រូវបាន​គេ​គិតថា​ជា​ក្រុម​មិនសូវ​ខ្លាំង ។​ ​អាល្លឺម៉ង់​និង​អាល់​ហ្សេ​រីនឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​កីឡាដ្ឋាន José Pinheiro Borda ដែល​លោក​អ​ជ្ញា​កណ្តាល Sandro Meira Ricci ជា​អ្នក​កាត់សេចក្តី ។​ ​

លោក Loew បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា “​អាល់​ហ្សេ​រី​ជា​ក្រុម​មួយ​មិនមែន​ខ្សោយ​ទេ​ព្រោះ​ពួកគេ បាន​ពុះពារ​មកដល់​វគ្គ​នេះហើយ អ្វីដែល​សំខាន់​គឺ​យើង​ត្រូវតែ​ខំប្រឹង​ឲ្យ​ទទួលបាន​ជ័យជម្នះ ។ យប់​នេះ​យើង​នឹង​លេង ប្រព័ន្ធ ៤-១-២-៣ ខ្សែប្រយុទ្ធ Lukas Podolski មិនបាន​លេង​ទេ​ព្រោះ​របួស​ប៉ុន្តែ​យើង​ន​មាន​ខ្សែប្រយុទ្ធ​៣​នាក់​ទៀត​គឺ Mesut Oezil, Thomas Mueller និង Mario Goetze (​ម៉ា​រី​អូ ហ្គ​ត​ហ្សេ​)” ។​ ​គួរ​បញ្ជាក់ថា ក្រុម​ទាំងពីរ​នេះ​មិនមាន​ប្រវត្តិ​ជួបគ្នា​ទេ ៕download (1)