ប្រធានសមាគមអតីតយុទ្ធជចុះសួរសុខទុក្ខ អតីតយុទ្ធជនពិការ ០១គ្រួសារដែលមានជីវភាពខ្វះខាត

0

កំពង់ធំ៖  អតីតយុទ្ធជនពិការ០១ គ្រួសារ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី និង អាជ្ញាធរដែនដីចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។អតីតយុទ្ធជន លោក​ ចាន់  រ៉ា​វី​ អាយុ​ ៥៨ ឆ្នំា បាន​រៀប​រាប់​ថា​  ពីមុនជា​យោធា​នៅ​ខេត្ត​រតនគីរី​  ជាស្រុកកំណើត ជនជាតិភាគតិច​ ក្នុង​អំឡុង​ឆ្នាំ​១៩៨៥​   និបានចូលរួមជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ មក​ធ្វើ​សកម្មភាព​នៅ​តំបន់​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ ត្រូវ​របួស​ដោយសារ​ផ្ទុះមីននៅ​ឆ្នាំ​១៩៨៧-១៩៨៨​  ក្រោយមក នៅអង្គភាព​វិស្វកម្ម នៅ​ឃុំ​ផ្អាវ​ ស្រុកជើង​ព្រៃ​ ខេត្ត​កំពង់ចាម​​ភរិយា​ឈ្មោះ  ហ៊ឺម លួន​ អាយុ​ ៤៦ ឆ្នំា មាន​កូន​ចំនួន​ ០៦ នាក់​  បច្ចុប្បន្ន​រស់​នៅ​ភូមិ​ត្រពាំង​ចំបក់​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំដោយ​ស្ថានភាព​ជំងឺ​របួសលោក ចាន់ រ៉ា​វី​ មិន​មាន​ប្រកបមុខរបរ​អ្វី​បាន​ទេ​ ត្រូវ​បាន​កូន​ប្រុស​ម្នាក់​ ចិញ្ចឹមឪពុកម្ដាយ និង​ប្អូនៗ​  ​រស់នៅ​ក្នុង​ខ្ទម​ធ្លុះធ្លាយ​បែក​បាក់​តូច​ចង្អៀត​នេះ​ នឹងពុំអាចសម្រានបាននៅពេលមាន​ភ្លៀង​ម្ដងៗ​។ឯកឧត្តម សោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ឯកឧត្តម បានពាំនាំការថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ដល់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋដ៏ល្អក្នុងការចូលរួមបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦នេះ ដើម្បីប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ ។    ក្នុង​ឱកាស​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និងស្វែងយល់ពីជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជននេះ​ ឯកឧត្តម សោម ស៊ុន និង ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​ ខេត្តកំពង់ធំ​ បាន​ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​ សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់​ជូន​គាត់​នូវ​ អង្ករ ចំនួន ៥០ គីឡូ​ក្រាម​ , មីយើងចំនួន​ ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ចំនួន ០២ យួរ  និង​ថវិកា​ចំនួន​ ១០០,០០០​ រៀល​  ។អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយជានិច្ចកាល សម្តេចតេជោតែងតែផ្តល់ភាពកក់ក្តៅដល់បងប្អូនអតីតយុទ្ធជន តាមរយៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តនីមួយៗនៅទូទាំងប្រទេសកម្ពុជា និងសូមគោរពជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី  ចៅប្រុស-ចៅស្រី សូមជួបប្រទះតែនូវពុទ្ធពរទាំងឡាយ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ដោយ ប៊ុន  រដ្ឋា