អភិបាល​ខេត្ត​កំពង់ចាម​ ចុះ​ពិនិត្យ​ស្ពាន​ឫស្សី​កោះ​ប៉ែន​ ដែល​កំពុង​រង​ការ​លិចលង់​ខុស​ប្រក្រតី​

0

កំពង់ចាម​: ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បានអញ្ជើញទៅពិនិត្យមើលស្ពានឬស្សី កោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើងទឹកទន្លេ មេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលើនៃទន្លេរមេគង្គទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គមានការកើនឡើងគួរអោយកត់សម្គាល់ ការកើនឡើងនេះតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម​ បានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។ 

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ផងដែរថាថ្វីដ្បិតតែ ទឹកទន្លេមេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឬស្សីនេះក៏ពិតមែន តែឯកឧត្តម ក៏បានបញ្ជាឲ្យអ្នកជំនាញការជួសជុលស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ស្របពេលពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកមើល ឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែន ។ ទោះជាការហក់ឡើងនៃទឹកទន្លេរមេគង្គនេះឡើងខ្ពស់បន្ទិចមែនតែមិនអាចធ្វើអោយប៉ះពាល់ដល់ការប្រកបរបបចិញ្ចឹមជីវិតរបស់បងប្អូននៅតាមដងទន្លេរនោះទេ។
ឯកឧត្តមក៏បានផ្តាំ ផ្ញើដល់ក្រុមអ្នកជួសជុលស្ពានឬស្សីនេះត្រូវខិតខំធ្វើ អោយហើយដោយយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្តិភពជាចំបងផងដែរ។
ក្រោយពីបានចុះពិនិត្យស្ពានឬស្សីកោះប៉ែនមក ឯកឧត្តម ក៏បានអញ្ជើញចូលរួមគោរពវិញ្ញានក្ខ័ន្ធបុណ្យសពលោកយាយ ស្វាយ យឹម អាយុ៨៧ឆ្នាំ ម្តាយលោក មៀន ធារ៉ា ក្រុមការងារយុវជនបង្គោលក្រុកំពង់ចាម និងបានចូលបុណ្យសពចំនួន ១.០០០.០០០រៀល ព្រមទាំងបានចុះសួរសុខទុក្ខលោក ទី លាម មេឃុំកោះទន្ទឹម និង បានជូនថវិការចំនួន ៥០០.០០០រៀល ៕