ជាង១លានដុល្លាសរអា.ជាចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យ១ខែៗដែលប្រមូលបាន

0

បន្ទាយមានជ័យ :ចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យ១ខែៗប្រមូលបានគិតជាប្រាក់ដុល្លាមានជាង១លានដុល្លាសរអា ឬ១ខែៗបានជាង៣០លានដុល្លាសរអា ដែលកើនឡើងជាលំដាប់បើប្រៀបធៀបនឹងឆ្នាំមុនៗនេះបើតាមការអោយដឹងពី លោក ឆែ សុធា ប្រធានចាស់ត្រូវចូលនិវត្តន៍នៃសខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិយាយក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី២១ខែមករាថា : អំឡុងលោកកាន់តំណែង៣ឆ្នាំ១ខែមកនេះ ចំណូលពន្ធគយបានកើនឡើងជាលំដាប់ ។
ដូចក្នុងឆ្នាំ២០១៨កន្លងមក ពន្ធគយនៅខេត្តនេះប្រមូលបានក្នុង១ថ្ងៃៗ បានគិតជាប្រាកជាង១លានដុល្លាសរអា ។ឬមានន័យថា ក្នុង១ខែៗប្រមូលបាមជាង៣០ លាន ដុល្លាសរអា ។ ហើយលោកគិតថាឆ្នាំ២០១៩ នេះពន្ធគយនឹងកើនឡើងទៀត ព្រោះទំនិញនាំចូលកាន់តែច្រើន ការប្រតិបត្តិការរបស់មន្ត្រីគយនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធកាន់តែប្រសើរ ។
មន្ត្រីនាយកដ្ឋានបុគ្គលិកបានអានប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស លោក ឆែ សុធា អោយចូលនិវត្តន៍ ហើយដាក់លោក នូ ស៊ីុថា ពីប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ផ្ទេរភារកិច្ចមកជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសវិញ ។
ងផ្លាស់ប្តូរ ផ្ទេរភារកិច្ចមេនិងមន្ត្រីគយនៅទូទាំងប្រទេស ។.
លោក ឆែ សុធា អោយចូលនិវត្តន៍ ហើយដាក់លោក នូ ស៊ីុថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ផ្ទេរភារកិច្ចមកជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួស ។
ចំណែកលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត ត្រូវផ្ទេរទៅបំពេញភារកិច្ច ជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគីរី ។ ហើយលោក លោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ ត្រូវមកទទួលភារកិច្ចជា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
លោក នូ ស៊ីថា ប្រធានថ្មីនៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ៏យបានប្តេជ្ញាចិត្តខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះមានដឹកនាំមន្ត្រីដើម្បីប្រមូលពន្ធគយអោយបានកើនឡើងបន្ថែមទៀត ។
លោកផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ តំណាងលោកប្រតិភូគុណ ញឹម ក៏ដូចលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានអបអរសាទរមន្ត្រីថ្នាក់ដឹកនាំសាខានិងការិយាល័យគយនិងរដ្ឋាករខាងលើដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះ។
អស់លោកបានណែនាំបន្ថែមអោយមន្ត្រីទាំង២ បន្តដឹកនាំអង្គភាព ហើយពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការប្រមូលពន្ធគយគ្រប់និងលើសផែនការ ។ពោលគឺត្រូវទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធគយអោយបានជាអតិបរមា៕ដោយឃិន គន្ធា