សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៧ – ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំសិក្សាថ្មី ២០១៨ – ២០១៩

0

តាកែវ៖លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ថ្លែងថា ប្រទេសមួយដែលខ្លាំង គឺខ្លាំងដោយសារតែមានការអប់រំល្អ មិនមែនខ្លាំងដោយសារគ្រប់បែកនុយក្លេអែរនោះទេ ។ ក្នុងនោះដែរលោកក៏បាននែនាំអំពីកំណែរទំរង់ថ្មីដែលក្រសួងបានកំណត់ ដោយផ្តោតលើការអនុវត្តផ្ទាល់ ជាពិសេសលើការងារគ្រប់គ្រងសាលារៀនតែម្តង ។ មិនតែប៉ុណ្ណោះលោកក៏បាន ជំរុញអោយគ្រូបង្រៀនទាំងអស់ត្រូវយកចិត្តទុក្ខដាក់លើម៉ោងការងារ មិនមែនយកម៉ោងការងារ ឬប្រជុំ មកលេង Facebook ឬអង្គុយជក់បារីលេងនោះទេ សូមអស់លោកត្រូវចេះអោយតម្លៃលើខ្លួនឯងផង ព្រោះអស់លោកគឺជាអ្នកអប់រំមនុស្ស ជាមនុស្សគំរូ មិនមែនមកសំញែងបញ្ចេញអក្បកិរិយាអោយសិស្សានុសិស្សបានឃើញនៅទង្វើអវិជ្ជមានទាំងនេះឡើយ ។
ថ្លែងបែបនេះគឺក្នុងពេលដែលលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវអញ្ជើញចូលរួមក្នុង សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៧ – ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំសិក្សាថ្មី ២០១៨ – ២០១៩ នៅសាលប្រជុំសាលាសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដែលមានប្រធាន អនុប្រធាន ការិយាល័យអប់រំគ្រប់ស្រុកក្រុង និងនាយកសាលា ចូលរួួមក្នុងពិធីចំនួន ៣៨០នាក់ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ ។ តាកែវ