VDEO បារាំង​មាន​ក្តី​សង្ឃឹមថានឹង​ឈ្នះ​នី​ហ្សេ​រី​យ៉ា​សម្រាប់​ការប្រកួត​យប់​នេះ​

0

​ក្រុមបាល់ទាត់​មាន់គក​បារាំង​មាន​ក្តី​សង្ឃឹមថា ពួកគេ​នឹង​អាច​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ដែក​ទ្វីបអាហ្វ្រិក​នី​ហ្សេ​រី​យ៉ា​បាន​សម្រាប់​ការប្រកួត World Cup វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​យប់​នេះ ។​ ​

ក្រុម​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​ក្នុង​កីឡាដ្ឋាន Estádio Nacional de Brasília ដែល​ការប្រកួត​នេះ គឺ​ត្រូវ​កាត់សេចក្តី ដោយ​អាជ្ញាកណ្តាល​សញ្ជាតិ​អាមេរិក​គឺ​លោក Mark Geiger (​ម៉ាក ហ្គី​ហ្គើ​) ។​ ​ក្រុម​ទាំងពីរ​នេះ​មាន​ប្រវត្តិ​ជួបគ្នា​ម្តងគត់​ដែល​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០០៩ នី​ហ្សេ​រី​យ៉ា​បាន​យកឈ្នះ​បារាំង​១-០​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ។​ ​គ្រូបង្វឹក​បារាំង​លោក Didier Deschamps (​ឌី​ឌី​យ៉េ ដេ​សុំ​) បាន​និយាយថា “​យប់​នេះ​បារាំង​នឹង​លេង​ប្រព័ន្ធ ប្រយុទ្ធ ៤-៣-៣ ហើយ​ក្រុម​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​នេះ​” ។​ ​គួរ​បញ្ជាក់ថា ក្រុម​ដែល​ឈ្នះ​ក្នុង​ការប្រកួត​នេះ​នឹងត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​ដែល​ឈ្នះ​រវាង​អាល្លឺម៉ង់​និង​អាល់​ហ្សេ​រី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ៕