ក្រុមចោរប្លន់៥នាក់ដេញប្លន់យកម៉ូតូសេ១២៥ពីយុវជនម្នាក់បានសម្រេច រួចព្យាយាមគេចខ្លួនត្រូវនគរបាលខណ្ឌ សែនសុខឃាត់ខ្លួនបាន២នាក់ជាក់ស្តែង៣នាក់ គេចខ្លួនបាត់

0

ដោយករណីទី១ ក្រុមចោរបាញ់ប្លន់ យកទូរស័ព្ទពីស្រ្តី៣នាក់នៅខណ្ឌចំការមនបានសម្រេច ក្រុមចោរគេចខ្លួនបាត់ ។ ករណីទី២ ក្រុមចោរប្លន់៥នាក់ យកដាវដេញកាប់យុវជន៣នាក់ប្លន់យកម៉ូតូសេ១២៥ បានសម្រេចនៅក្នុងខណ្ឌទួលគោក ប៉ុន្តែក្រុមចោរប្លន់​២​នាក់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានភ្លាមៗ និង៣នាក់ទៀតគេចខ្លួនបាត់ ។ ករណីទី៣ ក្រុមចោរ​ប្លន់យកម៉ូតូបានសម្រេច​នៅផ្លូវ​ជាតិលេខ ៤ មុខវត្តជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

          ករណីប្លន់ម៉ូតូសេ១២៥នៅខណ្ឌសែនសុខ ជនរងគ្រោះបាននិយាយរៀបរាប់ថា នៅវេលាម៉ោង ១នឹង ៣០នាទី ឈានចូលថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០១៤​ មុនពេលកើតហេតុពួកគេបីនាក់ បានជិះម៉ូតូម១គ្រឿង​ម៉ាកសេ ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរពីកន្លែងលេងហ្គាម​ នៅម្តុំវត្តនាគវ័ន្ត ខណៈកំពុងជិះតាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ស្រាប់តែលេចមុខជនសង្ស័យ៥នាក់ជិះម៉ូតូ២គ្រឿង កាន់ដាវមកក្បែរពួកគេ ។ ដូច្នេះពួកគេ​ឃើញ​គួរឲ្យ​សង្ស័យ​ក៏ព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវក្រុមជនសង្ស័យ៥នាក់ជិះដេញតាមកាប់ប្លន់យកម៉ូតូ រហូត​ដល់​ចំ​ណុច​ស្ពានអាកាស៧មករា ទើបជនរងគ្រោះដួលម៉ូតូទៅនឹងថ្នល់ ហើយក្រុមចោរប្លន់បានឱកាស​ក៏លើក​ម៉ូតូជន​រង​គ្រោះ​ជិះគេចខ្លួន ។ ប្រភពដដែលបន្តថាក្រោយ ប្លន់បាន សម្រេចក្រុមចោរព្យាយាមជិះគេច​ខ្លួនក៏បានជួ​ប​ជា​មួយ​នគរបាលខណ្ឌសែនសុខកំពុងជិះម៉ូតូល្បាត ទើប​នគរ​បាល​បើកប្រតិបត្តិការណ៍ដេញ​តាម​ស្ទាក់​ចាប់បាន​ក្រុម​​ចោរ២នាក់ នឹងដកហូតម៉ូតូនិច ពណ៌ផ្កាឈូកមួយ គ្រឿង ចំណែកបក្ខពួក៣នាក់ទៀត បានជិះម៉ូតូសេ១២៥ របស់ជនរងគ្រោះ គេចខ្លួនបាត់អស់តែម្តង។​

          ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមទាំង ម៉ូតូនិច មួយគ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ សម្រេច​​បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ​ដើម្បីបន្តការសាកសួរយ៉ាងយកចិត្ត ទុក្ខ ដាក់ តាមចាប់បក្ខពួក៣នាក់ទៀតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។​

          ចំណែកករណីប្លន់នៅខណ្ឌចំការមនកើតឡើងកាលពីវេលាម៉ោង១នឹង ០៥នាទី​នៅចំណុចមុខ​សា​លា​ទួនហ្វា ផ្លូវលេខ ៣១០ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន ជនសង្ស័យ ៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿង បាញ់១គ្រាប់ឡើងលើកមេឃប្លន់យកទូរស័ព្ទម៉ាកសាំស៊ុង អស់២គ្រឿង នឹង លុយ៧ម៉ឺនរៀលពីស្រ្តី​រង​គ្រោះ​៣នាក់  ហើយក្រុមចោរប្លន់គេចខ្លួនបាត់អស់សមត្ថកិច្ចមូលដ្ឋានបានត្រឹមទទួលពាក្យបណ្តឹងទុកតម្កល់ចោល​​ប៉ុណ្ណោះ​ ។

          ដោយឡែកករណីប្លន់នៅខណ្ឌពោធិ៍សែនជ័យ កើតឡើងកាលពីវេលាម៉ោង២នឹង២០នាទី ថ្ងៃដដែល ស្ថិតនៅតាមផ្លូវជាតិលេខ ៤ មុខសាលាជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមចោរប្លន់​មានគ្នា ២នាក់ នឹងមានពូថៅមួយដើមកាប់ចំក្បាលជនរងគ្រោះ ហើយប្លន់យកម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ អស់១គ្រឿង​ រួចក្រុមចោរប្លន់រត់គេចខ្លួនអស់ ។ ក្រោយកើតហេតុនោះសមត្ថកិច្ចមូលដ្ឋានបានចុះ​ អន្ត​រា​គមន៍ដើម្បីទទួលពាក្យបណ្តឹងជនរងគ្រោះ៕00085[06-53-32] 00080[06-50-40] 00079[06-50-16] 00090[06-55-54]