ចោរលួចរថយន្តអស់ពីរគ្រឿងក្នុងរយៈពេលមួយយប់ទីតាំងផ្សេងគ្នានៅក្រុងបាវិតនិងក្រុងស្វាយរៀង

0

ស្វាយរៀង៖សកម្មភាពចោលួចរថយន្តក្នុងមួយយប់លួចបាន២គ្រឿងយកទៅបាត់ដោយសុវត្ថិភាពរីឯម្ចាស់បានត្រឹមប្តឹងសមត្ថកិច្ចប៉ុណ្ណោះ។ករណីបាត់រថយន្តនោះទី១កើតឡើងវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាតថ្ងៃទី២៦ខែមករាឆ្នាំ២០១៩នៅភូមិ ស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះបាត់រថយន្តឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យស្វាយរៀងមានទីលំនៅកន្លែងកើតហេតុខាលើខណៈជនរងគ្រោះមានជម្ងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយទុកឳពុកនិងម្តាយចាស់ជរាចាំផ្ទះ។

ប្រភពដដែលបន្តទៀតថាជនរងគ្រោះទុករថយន្តនៅខាមុខផ្ទះដូចរាល់ដងគឺបានចាក់សោ តែនៅយប់កើតហេតុភ្លេចមិនដឹងថាបានចាក់សោឬអត់ទេទើបចោលួចទៅបានងាយស្រួលបែបនេះ។ប្រភពបន្តទៀតថា៖រហូតដល់ព្រឹកឡើងម៉ោង៥និង០០នាទីថ្ងៃទី២៦ឳពុកគាត់ក្រោកឡើងពីទំណេកទើបដឹងថាបាត់ឡានកូបក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។

រថយន្តដែលបាត់នោះម៉ាកបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២U៨០៥០ សារី២០០២។

ចំណែកឯនៅក្រុងបាវិតបើតាមសេចក្តីរាយការណ៍បានដឹងថាក៏មានចោរលួចរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនដ័រពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២W០១០៦ ស្ថិតនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេសក្រុងបាវិតបាត់នៅវេលាម៉ោងប្រមាណ២ទៀបភ្លឺដែរ។បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកមុខសញ្ញាក្រុមចោលួចរថយន្តទាំងអស់នោះយកមកផ្តនទាទោសតាមផ្លូវច្បាប់៕