សម្ភារៈសម្រាប់វះកាត់និងសង្គ្រោះបន្ទាន់និងបរិក្ខារពេទ្យជាច្រើនតម្លៃជាង៣០រម៉ឺនដុល្លារត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក

0

(កំពង់ធំ)៖ដោយមើលឃើញពីការខ្វះខាតនិងដើម្បីលើកស្ទួយវិស័យសុខាភិបាលឲ្យមានភាពរីកចម្រើនទៅមុខជាជំហានៗតាមបច្ចេកវិទ្យាស្របពេលដែលប្រទេសកំពុងអភិវឌ្ឍឥតឈប់ឈរនោះឯកឧត្តមថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៌ទេសចរណ៌ និងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុតំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍បាននាំយក សម្ភារៈសម្រាប់វះកាត់និងសង្គ្រោះបន្ទាន់និងបរិក្ខារពេទ្យជាច្រើន
តម្លៃជាង ៣០ ម៉ឺនដុល្លារយកមកប្រគល់ជូនមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ។

លោក ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រត្តិបត្តិ បារាយណ៍ សន្ទុក បានថ្លែងអំណរគុណដល់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍និងក្រុមការងារដែលបានជួយនូវសម្ភារៈសម្រាប់វះកាត់និងសង្គ្រោះបន្ទាន់និងបរិក្ខារពេទ្យជាច្រើនតម្លៃជាង ៣០ម៉ឺនដុល្លារមកប្រគល់មន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុកនេះក្នុងការជួយសម្រួលដល់ការលំបាកនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
ក្នុងនាមលោកជាប្រធានការិយាល័យនិងក្រុមគ្រូពេទ្យនិងយកសម្ភារៈទាំងអស់នេះមកប្រើប្រាស់អោយបានត្រឹមត្រូវនិងបម្រើជូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរជាតិសាសន៍រឺនិន្នាការអ្វីឡើយ ។ និងសូមបួងសួងដល់ជូនដល់ឯកឧត្តម ថោង ខុន រួមនិងក្រុមការងារជួបប្រទះតែសេចក្តីសុខជោគជ័យគ្រប់ភារកិច្ច ។