ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ចើញសម្ភោធដាក់អោយប្រើប្រាស់មណ្ឌលសុខភាព ស្រុករមាសហែក ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន

0

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងបានសម្តែងនូវការត្រែកអរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលបានផ្ដល់អំណោយដ៍ថ្លៃថ្លានូវមណ្ឌលសុខភាពថ្មីស្រឡាងដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះពួកគាត់បានសម្រេចដូចក្តីបំណងជាពិសេសតំបន់នេះដែលជាទីរងគ្រោះគ្រាប់បែកគីមីអាមេរិច។ពិធីសម្ភោធនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០១៩ស្ថិតក្នុងឃុំគគីរស្រុករមាសហែកខេត្តស្វាយរៀងដែលមានមន្ត្រីរាជការប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០០នាក់។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានសម្តែងការសាទរក្នុងពិធីសម្ភោធអាគារមណ្ឌលសុខភាពគគីនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០១៩ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកស្រីកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយចំពោះ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះអស់លោក លោកស្រី លោកតា លោកយាយ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែង​​តែបានចូលរួមចំណែក​អស់ពីកម្លាំងកាយចិត្ត ក្នុង​កិច្ចអភិវឌ្ឍនៅមូលដ្ឋានក្នុងពេលកន្លងមក រហូតធ្វើឲ្យ​មូល​ដ្ឋានភូមិ-ឃុំនេះសម្រេច​បាន​នូវសមិទ្ធ​ផលថ្មីៗជាច្រើន ។

ជាក់ស្តែង អគារមណ្ឌលសុខភាពគគីរថ្មីស្រឡាង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការផ្តល់ សេវាថែរទាំ និង​ព្យាបាលដល់ប្រជាពលរដ្ឋឥតគិតថ្លៃជា​ពិសេ​ស ស្រ្តីនិង​កុមារ និងមិន​ត្រឹមតែផ្តល់ការថែទាំនិងព្យាបាលនៅក្នុងឃុំគគីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ផ្តល់សេវាព្យាបាលជូនដល់បងប្អូន នៅតាម​បណ្តាឃុំនានាជុំវិញស្រុករមាសហែក​ផងដែរ ពោលគឺនឹងរួមចំណែកជំរុញការផ្តល់សេវាថែរទាំ​សុខភាពនៅក្នុងខេត្តស្វាយ​​រៀង កាន់​តែប្រសើ​រ​ឡើង។

លោកស្រីកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា អគារមណ្ឌលសុខភាពដែលបាននឹងកំពុងរួមគ្នាប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរ នៅពុំទាន់សមាមាត្រសមស្របនឹងបង្កើតមណ្ឌលសុខ​ភាព​យ៉ាងក្តី​ ។

ប៉ុន្តែ ដោយមានការគិតគូរអំពីសុខទុក្ខ ពិសេស បញ្ហាសុខភាពរបស់បងប្អូនដែលរងគ្រោះដោយសារគ្រាប់បែកគីមី ដែលអាមេរិកបានទម្លាក់នៅចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥​ ទើប សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចផ្តល់ជូនអគារមណ្ឌ​លសុខភាពគគីរដ៍ថ្មីស្រឡាងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បន្ទាប់ពីក្រសួង​សុខាភិបាលបានរកឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារធាតុគីមី ឈ្មោះ អឺជែន អូរ៉េន (Agent Orange) ជា សារធាតុ ហឺបីសាយ (Herbicide) ដ៏សាហាវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក ទម្លាក់ ​ដើម្បីកំទេចគំរបព្រៃឈើ និងកងទ័ពវៀតណាមខាងជើង និងទ័ពវៀតកុង នៅចន្លោះឆ្នាំ ១៩៦១-១៩៧១ ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានណែ​រនាំទៅក្រសួងសុខាភិបាល ដាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារសារធាតុគីមីអាមេរិក ទៅក្នុងកម្មវិធីសមធម៌ ពោលគឺទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ។ក្នុងរយៈពេល៤០ឆ្នំា​កន្លងមកនេះ យើង​​​បានរួមគ្នាជាកម្លំាងកសាង​និងអភិវឌ្ឍន៏ប្រទេ​ស​ឡើងវិញលើគ្រប់​វិស័យ ​ក្នុង​នោះ​ក៏មាន​វិស័យសុខាភិបាល ក៏​ជា​វិស័យ​​អទិភាព​មួយយ៉ាងសំខាន់​ ដែលរាជរដ្ឋា​ភិបាលបានយកចិត្តទុក​ដាក់ និងត្រូវ​បាន​អភិវឌ្ឍន៏យ៉ាងឆាប់រហ័សគួរឲ្យកត់​សំគាល់ ​ទំាងការស្តារ​ ​ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធមូល​​​ដ្ឋាន​សុខាភិបាល​ ការអភិវឌ្ឍនិងការ​ពង្រីក​​សមត្ថភាពស្ថាប័ន ​​ការបង្កើន​សមត្ថ​ភាព​ធន​ធាន​មនុស្ស ឱ្យបាន​ឆ្លើយ​តប​ទៅ​នឹង​​​តម្រូវការ​ផ្នែកសុខភាព​ជា​សា​​រ​វ័ន្តរបស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​​។

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី​៦​​ នៃរដ្ឋសភា បាន​ប្តេជ្ញាចិត្តយ៉ាង​​មោះ​មុត​ជាបន្តទៀត ក្នុងការកាត់បន្ថយភាព​ក្រីក្រឲ្យបា​នជាអតិបរមា ​និងការធានា​នូវសូច​នាករ​សំខាន់​ៗ​ក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យសុខាភិបាល និងបន្ត​អនុវត្តនូវគោលនយោបាយបង្កើន​វិ​សាល​​ភាព ប្រសិទ្ធ ភាព​ និងសេវាសុខភាពសាធារណៈឲ្យកាន់​តែប្រសើរ​ឡើ​ង​ ទទួល​បាននូវការ​​ជឿទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការធ្វើកំណែរទម្រង់កាន់តែ​ស៊ី​ជំរៅ​​​ ខ្លំាង​ក្លា​ និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។