ការធ្វេីស្រែតាមលក្ខណៈបច្ចេកទេស​ ដោយប្រេីគ្រឿងយន្តទទួលបានទិន្និផលខ្ពស់​ និងចំណេញពេលវេលា

0

កំពង់ធំ៖ ខេត្តកំពង់ធំគឺខេត្តមួយដែលមានស្ថានដីមានជីជាតិអនុគ្រោះដល់វិស័យកសិកម្ម​ ទទឹមនឹងកត្តាធម្មជាតិទាំងនេះ​ ប្រជាកសិករទាំងអស់ចាំបាច់ត្រូវងាកមករកការធ្វេីស្រែតាមលក្ខណៈបច្ចេកទេសដោយប្រេីប្រាស់គ្រឿងយន្ត​ ជំនួសគោក្របី​ ដេីម្បីទទួលបានទិន្និផលខ្ពស់​ និងចំណេញពេលវេលា។

ស្របពេលដែលកសិករចុះភ្ជួររាស់​ ក្រោយពីការប្រមូលផលរួចនៅតាមតំបន់មួយចំនួន​ ដែលនៅក្នុងនោះកាលពីចុងសប្តាហ៍នេះ​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​ បានចុះមេីលការភ្ជួររាស់​ និងប្រមូលផលរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍។ ជាមួយគ្នានេះឯកឧត្តមបានប្រាប់អ្នកយកព័ត៌មានយើងថា​ វិស័យស្រូវអង្ករនៅក្នុងខេត្តកំពង់ធំ​ មានភាពរីកចម្រេីន​ កេីនឡេីងនូវទិន្នផលជារៀងរាស់ឆ្នាំ។

ដេីម្បីជួយបង្កេីនទិន្និផលរបស់បងប្អូនកសិករនេះ​ គម្រោងថវិកាគាំទ្ររបស់ADB និងរាជរដ្ឋាភិបាល​ គ្រោងនឹងចុះកៀរបង្រាបដីដោយប្រេីប្រាស់ប្រព័ន្ធឡាស៊ែរ​ ជូនបង្អូនប្រជាពលរដ្ឋនៅឃុំឈូកខ្សាច់​ និងឃុំបារាយណ៍​ ប្រមាណ៤៨៥ហិចតា​ ដែលជាបច្ចេកទេសទំនេីបដោយប្រេីប្រាស់គ្រឿងយន្ត។

ឯកឧត្តម​ សុខលូ​ បញ្ជាក់​ ការកៀរបង្រៀបដីតាមបច្ចេកទេសនេះមិនមានការយកប្រាក់កម្រៃពីប្រជាពលរដ្ឋនោះទេ​ ប៉ុន្តែតម្រូវឲ្យបងប្អូនដែលជាម្ចាស់ស្រែភ្ជួរដីឲ្យបានរួចរាល់ទេីបម៉ាស៊ីនចូលកៀរបង្រាប​ ហេីយដីកៀរបង្រាបរួចនេះគឺផ្ទៃដីរាបស្មេីរអាចប្រេីប្រាស់បានពី៤​ ឆ្នាំ​ ទៅ៦​ ឆ្នាំ​ អាស្រ័យលេីការថែទាំរបស់កសិករដែលជាម្ចាស់ស្រែ។
ជាមួយគ្នានេះផងដែរ​ ប្រជាកសិករដែលកំពុងប្រមូលស្រូវនៅក្នុងអាងទន្លេរជុំ​ របស់សម្តេចតេជេ​ បានលេីកឡេីងដែរថា​ បេីប្រៀបធៀបការប្រមូលផលដោយប្រេីប្រាស់សត្វពាហនៈ​ និងគ្រឿងយន្ត​ គឺសត្វពាហនៈសព្វថ្ងៃនេះ​ កម្ររ​ និងមានការប្រេីប្រាស់សម្រាប់ការបង្កបង្កេីនផលណាស់ ដោយសារតែគ្រឿងយន្ត​ ធ្វេីបានលឿន​ ដែលចំណេញទាំពេលវេលា​ និងបង្កេីននូវបរិមាណធ្វេីបានច្រេីនជាង។
ក្រុមកសិករបន្តថា​ ការភ្ជួររាស់ ការច្រូតកាត់​ ដោយប្រប្រាស់គ្រឿងយន្ត​ គឺត្រូវការចំណាយថវិកា​ ច្រេីនព្រោះគ្រឿងយន្តដែលបម្រេីឲ្យវិស័យកសិកម្មទាំងអស់មានតម្លៃថ្លៃ ហេីយថ្លៃឈ្នួលការជួលភ្ជួររាស់​ និងច្រូតកាត់ក៏មានតម្លៃថ្លៃផងដែរ។