ថ្ងៃចុះចាប់ត្រីធម្មជាតិបែបបុរាណ នៅបឹងក្រម ឃុំជាំក្រវៀន ជិត​ឈាន​មក​ដល់​ហើយ​

0

ត្បូងឃ្មុំ​:​ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជាំក្រវៀន​ បាន​ធ្វើ​សេចក្ដី​ជូនដំណឹង និងជំរាបជូនដល់ ពុកម៉ែ យាយតា អ៊ំពួមីង បងប្អូន ក្មួយៗ និងភ្ញៀវទេសចរណ៌ ដែលមានបំណងចង់មកចុះចាប់ត្រី នឹងចង់មកលេងកំសាន្ត នៅរមណីយដ្ឋានបឹងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អោយបានជ្រាបថា ÷ នៅថ្ងៃសុក្រ៤កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ កុម្ភៈ ២០១៩ គឺជាថ្ងៃចាប់ផ្ដើម ពេលយប់ដាក់ធុងបាស់រាំលេងកំសាន្ត និងបន្តរាំលេងកំសាន្តទៀតនៅថ្ងៃទី ០៩ កុម្ភៈ ២០១៩ ។
☆☆☆☆ លុះដល់ថ្ងៃអាទឹត្យ ៦កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ កុម្ភៈ ២០១៩ នៅវេលាម៉ោង ១១ និង ៣០ នាទីនឹងចុះចាប់ត្រីព្រមគ្នា រួមមានឧបករណ៌ និងសំភារៈដូចជា÷ អង្រុត ឈ្នាង ត្រក ក្អុះ ឆ្នុក -ល- ។ អាស្រ័យដូចជុំរាបជូនខាងលើ សូមគោរពអញ្ជើញបងប្អូន និងភ្ញៀវទេសចរណ៌ អញ្ជើញចូលរួមយ៉ាងសប្បាយនឹងអោយបានកោះករ ៕