ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងលើដែនដីសមត្ថកិច្ចរបស់ខ្លួននិងគ្រប់គ្រងធនធានធម្មជាតិ

0

(កំពង់ធំ)៖ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែគណ:បញ្ជា ឯកភាពខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានសង្កត់ធ្ងន់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងលើដែនដីសមត្ថកិច្ចរបស់ខ្លួននិងគ្រប់គ្រងធនធានធម្មជាតិដូចជាការកាប់បំផ្លាញព្រៃឈើនិងការគ្រប់គ្រងលើធនធានជលផលកាលពីព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ ២០១៩។ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុក ប្រមាណាង៦០ នាក់
បន្ទាប់ពីបានធ្វើរបាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានឯកភាពខេត្តនឹងលើកពីបញ្ហាប្រឈមនានារួចមកឯកឧត្តមសុខ លូ បានសង្កត់ធ្ងន់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងលើដែនដីសមត្ថកិច្ចរបស់ខ្លួននិងគ្រប់គ្រងធនធានធម្មជាតិដូចជាការកាប់បំផ្លាញព្រៃឈើនិងការគ្រប់គ្រងលើធនធានជលផលជាដើម។
ប្រធានអង្គភាពទាំងអស់ត្រូវចុះឲ្យដល់មូលដ្ឋានដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព លើសពីនេះទៅ ក្រុមការងារត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយ និងព្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ។ម៉្យាងវិញទៀត ត្រូវចូលរួមលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ចុងក្រោយឯកឧត្តមសូមអំពាវនាវ ឲ្យមន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ ជួយលើកស្ទួយ និងធ្វើការគោរពច្បាប់ ព្រមទាំងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីទទួលបាននូវភាពរីកចម្រើន និងមានការអភិវឌ្ឍន៍កម្រឹតជីវភាពក្នុងមូលដ្ឋាន ពិតប្រកដ។