ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ​ លើទឹកចិត្តដល់អតីតយុទ្ធជនពិការដែលបានតស៊ូជីវិត

0

កំពង់ធំ៖ ឧតត្តមសេនីយ៍ទោ សោម ស៊ុន បានលើកទឹកចិត្តដល់អតីតយុទ្ធជពិការ ដែលបានតស៊ូដាំបន្លែ ចិញ្ចឹម សត្វ ធ្វើឲ្យជីវភាពគ្រួសារបានល្អប្រសើរ ក្រោយពីបានយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ពីជីវភាពរបស់នៅ របស់អតីតយុទ្ធជនពិការ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងពោលពាក្យថា បើទោះបីជាជនពិការ តែលោក ឌឹត សុផល បាន​ខឹតខំ​ប្រឹងប្រែង​តស៊ូ​ក្នុង​ឆាកជីវិត​ចិញ្ចឹម​គ្រួសារ​ដែល​សមាជិក​ចំនួន​៦​ នាក់​ រហូតដល់ក្រុមគ្រួសារ រស់​នៅ​មានជីវភាព​សមរម្យ​  ក្រៅពី​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​  គាត់​បាន​ ​ដាំ​បន្លែ​ និង​ចិញ្ចឹម​សត្វ​ មាន​គោ​ មាន់​ ទា​ ត្រី​ ដើម្បី​លក់​ដូរ​ ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​យ៉ាង​ល្អ​ប្រសើរ​  បច្ចុប្បន្ន​គាត់​រស់​នៅ​ភូមិ​ត្រពាំង​ចំបក់​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ ក្នុងឳកាសចុះសួរសុខទុក្ខនេះ បាន​នាំយកឈើ​ច្រត់មួយគូរ​ ស្បៀងអាហារ​ និង​ថវិកា​មួយ​ចំនួន​ ដែល​ជាអំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ តាម​រយៈឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្តល់ជូនផដែរ។កវរសេនីយ៍ទោ ឌឹត សុផល បានឲ្យដឹងទាំងចិត្តរំភើប ថា ទោះ​បីធ្លាក់ខ្លួនពិការតែលោកសប្បាយចិត្ត ដោយ​ សមាគមអតីតយុទ្ធជនកម្ពុជា ជាបង្អែក មាន​ប័ណ្ណ​បេឡាជាតិរបបសន្តិសុខសង្គមព្យាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋដោយ​ឥតគិត​ថ្លៃ ​មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានឧត្ដមសេនីយ៍ទោ សោម ស៊ុន ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ជាអ្នកទទួលខុសត្រូវ និង តែងតែចុះពិនិត្យទៅដល់មូលដ្ឋាន ដើម្បីសិក្សាស្វែងយល់ពីស្ថានភាព​ ជីវភាព​រស់នៅ​ និងធ្វើការដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។

លោក ឌឹត សុផល និងក្រុមគ្រួសារបានគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតសមាគមអតីតយុទ្ធជន នេះឡើង នឹងបានធ្វើឲ្យអតីតយុទ្ធជនទាំងអស់មានភាពកក់ក្តៅ និងមានទំនុកចិត្ត និងសូមគាំទ្រសម្តេចបន្តធ្វើជាទីជម្រកដ៏ត្រជាក់របស់ពលរដ្ឋ និងម្លប់សន្តិភាពបន្តទៀត ។

ដោយ  ប៊ុន រដ្ឋា