ស្នងការនគរបាលខេត្តតាកែវ៖ វិន័យនិងការសាម្គីគឺជាទិសដៅមួយដែលអង្គភាពរបស់យើងសម្រេចបានជោគជ័យ

0

តាកែវ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបសភាពការណ៏លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០១៩ និងប្រកាសផ្ទេភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិចំនួន ១២០រូប នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរាលខេត្តតាកែវ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានលើកឡើងពី សកម្មភាពមួយចំនួន ដែលមានក្រុមខិលខូចមួយចំនួន បានកំពុងតែធ្វើការផ្សព្វផ្សាយ បំពុលសង្គមបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដែលសកម្មភាពនេះ មន្ត្រីជំនាញរបស់យើងផែនសន្តិសុខផ្ទៃក្នុងត្រូវតែ ធ្វើការពិនិត្យអោយមែនទែនលើបញ្ហានេះ និងត្រូវឆ្លើយតបវិញអោយបានរហ័ស ដើម្បីមានវិធានការទុកស្កាត់អោយបានចំពោះ ការផ្សាយពត័មានក្លែងក្លាយក្នុងគោលបំណងបំពុលសង្គម នេះ ។
ទន្ទឹមនិងការលើកឡើងរបស់ឯកឧត្តមស្នងការនេះ លោកក៏បានលើកឡើងពីចំណុចអសកម្មជាច្រើន ដែលមានមន្ត្រីនគរបាលមួយចំនួនតូចបាន និងធ្វើអោយបាត់បង់នៅវិន័យ និងមិនយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួន ។ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាមន្ត្រីនគរបាលជាតិ យើងត្រូវតែអនុវត្តអោយបានមឹងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងគឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោកត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះជាការងារគោលមួយដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថាអស់លោកនិងគោរពតាមបទបញ្ជា និងចេះសាម្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។
ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានជម្រុញអោយមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ជាពិសេសអធិការ និងស្នងការទទួលបន្ទុកផែនអន្តោប្រវេស ត្រូវយកចិត្តទុកដាក់ និងក្តាប់អោយបានចំពោះជនបរទេស ដែលចូលមកស្នាក់នូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាជនបរទេសមួយចំនួន បានចូលមករស់នៅទាំងគ្មានច្បាប់ និងប្រព្រឹត្តអំពើរខុសច្បាប់ផ្សេងៗ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបំពាក់ឋាន្តរស័ក្តិ ប្រកាសនិងផ្ទេមុខតំណែង ជូនមន្ត្រីនគរបាលជាតិចំនួន ១២០រូប ចាប់ពីថ្នាក់អនុសេនីយ៏ឯកចំនួន ៣១រូប អនុសេនីយ៏ទោចំនួន ២៥រូប អនុសេនីយ៏ត្រី ១១រូប និងព្រិន្ទបាលឯក ២រូប និងប្រកាសផ្ទេភារកិច្ចតែងតាំងមុខតំណែងថ្មីចំនួន ៥១រូប ។ តាកែវ