ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម យន្ត មីន ចុះពិនិត្យការសាងសង់អាងចម្រោះទឹកកខ្វក់នៅដែលកំពុងដំណើរការសាងសង់នៅតាមទីតាំងដែលបានកំណត់

0

ព្រះសីហនុ នៅរសៀលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម យន្ត មីន ចុះពិនិត្យការសាងសង់អាងចម្រោះទឹកកខ្វក់នៅដែលកំពុងដំណើរការសាងសង់នៅតាមទីតាំងក្បែរឆ្នេរអូរឈើទាលក្រុងព្រះសីហនុ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖ខេត្តព្រះសីហនុចបច្ចុប្បន្នមានការអភិវឌ្ឍលឿនស្ទើរមិននឹកស្មានដល់។សណ្ឋាគារតូចធំកំពុងរីកព្រោងព្រាត រីឯសំណល់រឹងរាវក៏មានការកើនឡើងខ្លាំងដែរទាមទារមានដំណោះស្រាយជាចាំបាច់នូវប្រពន្ធ័អាងចំរោះត្រឹមត្រូវដើម្បីកាត់បន្ថយឬបញ្ជៀសការបំពុលទឹកសមុទ្រនិងឆ្នេរខ្សាច់។
ឯកឧត្តម បានបញ្ជាក់ថា៖បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះរដ្ឋាភិបាលបានសិក្សាផែនការមេរួចរាល់ហើយ។ពេលនេះការសាងសង់អាងចម្រោះទឹកកខ្វក់នេះកំពុងដំណើរការ ក្រុមអ្នកបច្ចេកទេកំពុងធ្វើយ៉ាងមមារញឹករាល់ថ្ងៃ។ ការសាងសង់នេះមិនត្រឹមតែធ្វើនៅដីគោកនេះក្រុងព្រះសីហនុ ប៉ុណ្ណោះទេ រដ្ឋាភិបាលក៏មានគម្រោងដោះស្រាយបញ្ហាទឹកកខ្វក់នេះនៅតំបន់កោះផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់អោយដឹងទៀតថា៖ ទន្ទឹមនឹងដំណោះស្រាយបញ្ហាទឹកកខ្វក់ រដ្ឋាភិបាលក៏គ្រោងផ្តល់ថវិកាប្រមាណ២០លានដុល្លា សំរាប់ស្តារផ្លូវចំនួន២២ខែ្សក្នុងក្រុងព្រះសីហនុ អោយល្អប្រសើរឡើងវិញផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទីតាំងស្នានីយ៍បូមទឹកកខ្វក់ចំនួន៤កន្លែងផ្សេងគ្នាកំពុងដំណើរការសាងសង់។ស្នានីយ៍ចម្រោះទឹកស្អាតមួយមានទំហំជាង១៦ហិចតាក៏កំពុងកែលម្អដើម្បីត្រៀមបូមទឹកកខ្វក់បញ្ចូលពីស្ថានីយ៍បូមទាំងបួនខាងលើនេះមុននឹងបង្ហូរទៅសមុទ្រដើម្បីជៀសវាងការប៉ះពាល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។កឧត្តម យន្ត មីន មានសុទិដ្ឋិនិយមថា បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះនឹងត្រូវដោះស្រាយបាននៅពេលខាងមុខដ៏ខ្លីនេះ៕

(ដោយ សាវ៉ុន)