ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង នាំយកអាវរងាដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនចែកជូននគរបាលវរៈការពារព្រំដែនគោកលេខ៦០៣

0

តាកែវ៖ ថ្លែងក្នុងកិច្ចជួបសំណេះសំណាលនិងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នេះដែរ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង បានលើកឡើងពីតំណើរការងារមួយចំនួន ដែលពាក់ព័ន្ធជាមួយនិងការងារ ការពារព្រំដែន ដែលក្នុងខេត្តតាកែវ មានព្រំប្រទល់ជាប់ជាមួយនិង ខេត្តចំនួន ២ នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយតម្រូវអោយមេបញ្ជាការវរៈ ត្រូវយកចិត្តទុក្ខដាក់ លើាការងារការពារសណ្តាប់ធ្នាប់អោយមែនទេន ជាពិសេសត្រូវធ្វើការងារសហការអោយបានល្អជាមួយនិងភាគីមិត្ត ដើម្បីធានាអោយបាននូវសន្តិសុខសំណ្តាប់ធ្នាប់ នៅតាមតំបន់បន្ទាត់ព្រំដែន រវាងកម្ពុជា និងវៀតណាម ខេត្តតាកែវ-ខេត្តអានយ៉ាង ខេត្តតាកែវ-ខេត្តកៀនយ៉ាង ។
សូមបញ្ជាក់ផងដែរថា ចំពោះអំណោយជាអាវរងា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន ២៣៥អាវ និងអំណោយជាអង្ករ៣តោន ម៉ីចំនួន ១០០កេះ និងថវិការ ៣លានរៀល របស់ឯកឧត្តមនាយឧត្តមសេនីយ៏សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នាំយកមកចែកជូនដល់ មន្ត្រីនគរបាលការពារព្រំដែនគោកវរៈសេនាតូច៦០៣ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅទីបញ្ជាការដ្ឋានវរៈការពារព្រំដែនគោក ៦០៣ រួចក្រោយបញ្ចប់កម្មវិធី ក៏មានការពិសារបាយសាម្គីរួមគ្នាជាមួយនិងកំលាំងការពារព្រំដែនផងដែរ ។តាកែវ