អភិបាលខេត្តព្រះសីហនុ ចលនាសម្អាតសំរាមនិងកំណកដីខ្សាច់តាមដងផ្លូវដើម្បីបំផុសស្មារតីពលរដ្ឋអោយចូលរួម។

0

ខេត្តព្រះសីហនុ  នៅរសៀលថ្ងៃសៅរិ៍ទី២កុម្ភៈ219 ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បាន ដឹកនាំមន្ត្រី និងក្រុមអនាម័យក្រុងបន្តចុះសំអាតបរិស្ថានតាមដងផ្លូវនៅចំណុចចំណោតយាយម៉ៅ ឃ្លាំងលើ ក្រុងព្រះសីហនុ បន្ទាប់ពី កាលពីព្រឹកមិញនេះដែរ ឯកឧត្តម យន្ត មីន និងមន្ត្រីមួយចំនួនទៀតក៏បានចុះទៅសំអាតអនាម័យនៅចំណុចមុខរោងចក្រស្បែក ជើងញូស្តារ និងជួបសំណេះសំណាលសួរសុខទុក្ចកម្មករនៅទិីនោះផងដែរ។

លោក អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថានេះគឺជាផ្នែកមួយក្នុងការបំផុសស្មារតីពលរដ្ឋអោយងាកមកចាប់អាម្មណ៍និងចូលរួមជាមួយអាជ្ញាធរដើម្បីលើកកំពស់សម្រស់ទីក្រុងយើង។
លោកបន្ថែមថាបរិស្ថានស្អាតផ្តើនចេញបីយើងម្នាក់ៗចូលរួម។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តគ្រោងធ្វើស្ពានដែកមួយខ្សែឆ្លងផ្លូវជាតិលេខ៤នៅចំណុចមុខរោងចក្រញូស្តារដើម្បីជួយសម្រួលដល់កម្មករកម្មការិនីធ្វើដំណើរឆ្លងកាត់ទៅមកធ្វើការងារនៅរោងចក្រខាងលើនេះ។
លោក យន្ត មីន អោយដឹងទៀតថា ស្ពាននេះជំនាញបានសិក្សារួចហើយដោយគ្រោងចំណាយថវិការប្រមាណ១០ម៉ឺនដុល្លាអាមេរិក ហើយគ្រោងចាប់ដំណើរការសាងសង់នៅខែមីនាឆ្នាំ២០១៩ខាងមុខនេះ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ អោយដឹងថា ស្ពានដែកឆ្លងផ្លូវនេះមានប្រវែង២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ រថយន្តកុងតែន័រអាចរត់ក្រោមស្ពាននេះបាន។ស្ពាននេះនឹងអាចជួយសម្រួលការកកស្ទះនិងហានិភ័យដល់កម្មករកម្មការិនីបានមួយកម្រឹតដែរ។

ក្រុមកម្មកររោងចក្រញូស្តារ(មានកម្មករកម្មការិនីជាង៤ពាន់នាក់)សំដែងការគាំទ្រចំពោះគម្រោងធ្វើស្ពានឆ្លងផ្លូវនេះ។ពួកគាត់យល់ឃើញថាបើអាចធ្វើបានច្រើកន្លែងតាមទីប្រជុំជនដទៃទៀតកាន់តែប្រសើរព្រោះពលរដ្ឋអាចឆ្លងផ្លូវជាតិលេខ៤ដែលមានភាពមមារញឹកតាមរយៈស្ពានបែបនេះដោយមិនសូវមានការបាម្ភពីគ្រោះថ្នាក់ផ្សេងៗ៕(សាវ៉ុន)