លោកស្រី​ម៉ែន សំអន ទទួល​ជូ​ប​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ប្រ៊ុយណេ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​បន្ដ​ទំនាក់ទំនង​បង្កើន​វិស័យសេដ្ឋកិច្ច ក្នុង​ក្របខណ្ឌ​គ្រួសារ​អាស៊ាន

0

​ភ្នំពេញ​៖ លោកស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ដ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួល​ជូ​ប ឯកអគ្គរាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ ដា​រ៉ូ​ស្សាឡា​ម លោក កា​ស្មៀ​ហាន ប៉ង់​គី​រាន តា​ហៀរ ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​

គោលបំណង បន្ដ​ទំនាក់​កិច្ចសហប្រតិបត្ដិការ លើ​គ្រប់​វិស័យ រវាង​កម្ពុជា ប្រ៊ុយណេ ក្នុង​ក្របខណ្ឌ​ប្រទេស​ជា បងប្អូន ក្នុង​គ្រួសារ​អាស៊ាន តែមួយ ដែលជា​និច្ចកាល​តែ​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​បុព្វហេតុ សន្ដិភាព​វិបុលភាព វឌ្ឍនភាព​សង្គម សេដ្ឋកិច្ច​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ។ ក្នុងជំនួប​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ កក្កដា ឆ្នាំ​២០១៤ នៅ​ទីស្ដីការក្រសួង ។

លោក កា​ស្មៀ​ហាន ប៉ង់​គី​រាន តា​ហៀរ បាន​បញ្ជាក់ថា​៖ ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា និង​ប្រ៊ុយណេ និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្ដិការ​ណ៍​ជាមួយគ្នា ឲ្យ​កាន់តែ​ខ្លាំងក្លា បន្ថែមទៀត ទៅលើ​ផ្នែក សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​វិ​ស​យ័​ទេសចរណ៍ ពិសេស បង្កើន​ការ​ទាំ​នក់​ទំនង វិ​ស​យ័​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​វិស័យ​អប់រំ ជា​មូលដ្ឋាន​ដ៍​សំខាន់​លើ​ការពង្រឹង​សមត្ថភាព នៃ​ការផលិត​លើ​គ្រប់​វិ​ស​យ័ គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ឲ្យ​ទទួលបាន​ការរីកចម្រើន​ទៅ​ថ្ងៃ​អនាគត ក្នុង​ក្រម​ខណ្ឌ​ប្រទេស​អាស៊ាន​តែមួយ ។​ ​ ​

លោកស្រី ម៉ែន សំអន បាន​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះរាជាណាចក្រ​ប្រ៊ុយណេ ដា​រ៉ូ​ស្សាឡា​ម ក៍​ដូច​អ្នកវិនិយោគ​មកពី​ប្រទេស​ប្រ៊ុយណេ​ទាំងអស់ តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ជួយ​កម្ពុជា ដោយ​ទឹក​ចិ​ត្ដ​ស្មោះត្រង់ នៅពេលនេះ​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​កម្ពុជា​- ប្រ៊ុយណេ ត្រូវបាន​ឈានដល់​កំរិត​កិច្ចសហប្រតិបត្ដិការ​ជា​ដៃគូរ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ ។ កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាមួយនឹង​បណ្ដារ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​របស់​អាស៊ាន ដើម្បី​លើក​កំពស់​ដល់​ការអភិវឌ្ឍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការអប់រំ ជា​មូលដ្ឋាន​ដ៏​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​លើ​គ្រប់​វិស័យ គាំទ្រ​ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ។ ទី​១ បាននិងកំពុង​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ប្រ៊ុយណេ​-​អាស៊ាន លើ​វិស័យ វិទ្យាសាស្ត្រ និង​

បច្ចេកវិទ្យា ការអប់រំ តាមរយៈ​ការបង្កើត​កិច្ចសហប្រតិបត្តិការ ដោយ​ជំរុញ​អ្នកវិនិយោគ និង​អ្នកបច្ចេកទេស​ប្រ៊ុយណេ ឲ្យ​មក​បណ្ដាក់ទុន នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។ លោកស្រី​បាន​បន្តថា​៖ កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការ​នេះ​នឹង​ជួយ​លើក​កំពស់​បន្ថែមទៀត ដល់​ការកសាង​សមត្ថភាព​របស់​មន្ត្រីរាជកា​រ និង​វិស័យ​ឯកជន​លើ​ផ្នែក វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ពិសេស វិ​ស​យ័ បច្ចេកវិទ្យា ឧស្សាហកម្ម​ខ្នាតតូច មធ្យម និង​ធំ និង​ជួយ​ដល់​ការផលិត​ផលិតផល​ចំណីអាហារ​ក្នុងការ​ទទួលបាន​ចំណេះដឹង ផ្នែក​បច្ចេកវិទ្យា ថែមទាំង​រួមចំណែក​ក្នុង​ការលើក​កំពស់​គុណភាព សុវត្ថិភាព ម្ហូបអាហារ និង​ការសិក្សា​ស្រាវជ្រាវ​ក្នុងការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​វិស័យនេះ ។

លោកស្រី​បន្តថា វិស័យនេះ​មាន​សក្ដានុពល យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេស ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ការលើក​កំពស់​សមត្ថភាព​របស់​សហគ្រាស ធន់​តូច និង​មធ្យម តាមរយៈ​ការបង្កើន​ការលើក​កំពស់​គុណភាព និង​សុវត្ថិភាព​ផលិតផល ដោយមាន​ការធ្វើ​ទេ​ស្ត​ពិនិត្យ​តាមដាន​ជាប្រចាំ ជំរុញ​ការគ្រប់គ្រង​គុណភាព និង​សុ​វ្ថិ​ភាព​ផលិតផល ឲ្យ​អនុលោម​តាម​ស្តង់ដា​ជាតិ និង​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា ជាការ​ងារ​មួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ឲ្យ​

សមស្រប​តាម​បរិ​យ​កាស​សេដ្ឋកិច្ច នៅក្នុង​តំបន់ និង​ពិភពលោក ។ នៅក្នុង​ចរន្ត​សកលភាវូបនីយកម្ម បញ្ហា​គុណភាព សុវត្ថិភាព​ផលិតផល គឺ​សំខាន់​ណាស់ ជាពិសេស​ផ្នែក​ចំណីអាហា ដែល​យើង​ទាង​អស់​គ្នា​ត្រូវតែ​យកចិត្តទុកដាក់ ពីព្រោះ​វា​នឹង​ជួយ​លើក​កំពស់​ដល់​សុខមាលភាព របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​អាច​កាត់បន្ថយ​បាន​ការហូរចូល​នូ​ផ​លិ​ផល​ពី​ខាងក្រៅ ហើយនឹង​អាចឈាន​ទៅដល់​ការនាំចេញ​បន្ថែមទៀត ។ សូមបញ្ជាកថា​៖ ប្រទេស​ប្រ៊ុយណេ ជា​ប្រទេសមួយ​នៅ​ចាប់ នឹង​ប្រទេស​ម៉ាឡេស៊ី បានទទួល​ឯករាជ​ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៨៤ មាន​ផ្ទៃដី​៥៧៦៥​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​៤៥៥ ៧០០​នាក់ ។ ប្រ៊ុយណេ​ប្រកាន់​របបរាជានិយម​ដា​ច់​ខាត និង​គោរព​សាសនា​ឥស្លាម ។​កម្ពុជា និង​ប្រ៊ុយណេ​បាន​ភ្ជាប់​ទំនាក់​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​១៩៩២ សម័យកាល ដែល​កម្ពុជា ស្ថិតក្នុង​អន្ដរកាល គ្រប់គ្រង​ដោយ​ឧត្ដមក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​(SNC) ៕ ដោយ​៖ សំរិតa2 a3 a4 (1) a4