សុខភាព​សត្វ​គោក្របី​ល្អប្រសើ​តែ​ចំនួន​នៃ​ការចិញ្ចឹម​ថយចុះ​ក្នុងពេល​តំលៃ​ទីផ្សារ​បាន​ថ្លៃ​

0

​បន្ទាយមានជ័យ​:​ស្រប​ពេលដែល​តំលៃ​សត្វ​គោក្របី​កំពុងមាន​ទី​ធ្សា​យ​និង​តំលៃ​ខ្ពស់​ព្រមទាំង​សុខភាព​ល្អ​ពុំមាន​ជំងឺ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ស្រាប់តែ​ការចិញ្ចឹម​មានការ​ថយចុះ​ពី​ការចិញ្ចឹម​គោ​ជា​កំលាំង​អូសទាញ​មក​ចិញ្ចឹម​គោ​ពូជ​យក​សាច​វិញ​។​នេះ​បើតាម​

ការលើក​ទ្បើង​រប​ស់​មន្ត្រី​បសុពេទ្យ​ខេត្ត​ក្នុងពេល​ចុះ​ធ្ស​ព្វ​ធ្សា​យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ដល់​សត្វ​ពា​ហណះ​ក្នុង​ឃុំ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២​កក្ត​ដា​២០១៤​។​ ​លោក អ៊ីវ វណ្ណា អនុ​ប្រ​ធា​កា​រោ​យា​ល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយមាន​ការយកចិត្ត​ទុ​ដាក់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល លើ​សុខភាព​សត្វ​ជៀសវាង​មាន​ជំងឺឆ្លង​ដោយ​រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ និង​អាចមាន​ទឹកជំនន់​ការិយាល័យ​បសុពេទ្យ​បាន​ចុះ​ធ្វើ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​នៅ​តំបន់​ដែល​ធ្លាប់មាន​ជំងឺ​អុដក្តាម​កើតឡើង ។

ការចាក់​វ៉ាក់សាំង​នេះ​ក៏មាន ការជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោ ក្របី និង​ពលរដ្ឋ​ដ៏ទៃទៀត​អោយ​ស្គាល់​ពី​រោគសញ្ញា​នៃ​ជំងឺ​អុដក្តាម​ដែល​កើត​ឡើងលើ​សត្វ​គោ និង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ដល់​គោក្របី​ប្រមាណ​ជាង ៣០០​ក្បាល ។ ជាមួយគ្នា​នោះ​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រយ័ត្ន​បើ​មាន​មាន់​ទា​ឈឺ ឬ​ងាប់​ត្រូវ​កប់​ចោល​កុំ​ប៉ះ​ពាក់ ឬ​មិនត្រូវ​យកមក​ចំអិន​ជា​អាហារ ព្រោះ​អា​មាន​ជំងឺផ្តាសាយបក្សី​ដែល​អាច​ឆ្លង​មក​មនុ​ស្សបាន បើ​មានការ​ស្លាប់​ច្រើន​ត្រូវរាយការណ៍ជូន​អាជ្ញាធរ ឬ​សមត្ថកិច្ច ។ ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​បសុពេទ្យ​បានអោយដឹងថា សម្រាប់​ឆ្នាំនេះ​បញ្ហា​សុខភាព​សត្វ​គឺ​ល្អប្រសើរ​ពុំមាន​ការកើត​នូវ​ជំងឺ​ធ្ងន់ធ្ងរ​នោះឡើយ ។

ដោយឡែក​ចំពោះ​សត្វ​គោក្របី​ថ្វីត្បិតតែ​ឆ្នាំនេះ ការចិញ្ចឹម​មានការ​ថយចុះ​ដែលមាន​ប្រមាណ​ជា ៨៩៥០០ ក្បាល បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន​២០១៣ គឺមាន​ប្រមាណ​ជា ៩០០០០​ក្បាល ថយចុះ​តិចតួច​ដោយសា​តែ​ប្រជាកសិករ កែប្រែ​ពី​ការចិញ្ចឹម​គោ​ជា​កំលាំង​អូសទាញ មកជា​ការចិញ្ចឹម​គោ​ពូជ​ន៍ សម្រាប់​លក់​យក​សាច់​ដែលមាន​តំលៃ​ថ្លៃ បាន​ផល​ច្រើន ម្យ៉ាងទៀត​ដោយសារតែ​កង្វះ​ស្មៅ​ធម្មជាតិ ខ្វះ​កំលាំង​ពលកម្ម​សម្រាប់​មើលថែ​គោ ។ ថ្វីត្បិតតែ​ចំនួន​មានការ​ថយចុះ​ក៏ពិតមែន តែ​ចំណូល​ពី​ការចិញ្ចឹម​សត្វ​គោ​មិនបាន​ថយចុះ​នោះទេ ។

ការ​ប្រែក្លាយ​ការចិញ្ចឹម​គោ​ច្រើន មក​ចិញ្ចឹម​គោ​តិច​ដែលជា​គោ​ពូជ​ន៍​និង​មាន​តំលៃ​នេះ វា​មិនបាន​ប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ពួកគាត់​ឡើយ គឺ​កាន់​តែមាន​ភាព​ង៉ា​យ​ស្រួល​ដោយ​មិនចាំបាច់​ប្រើ​កំលាំង​ពលកម្ម​ច្រើន ង៉ា​យ​មើលថែ ។ ទាំងអស់នេះ​ដោយសា​តែ​ពួកគាត់​បាន​យល់ដឹង​ច្បាស់​ពី​ការចិញ្ចឹម ការថែទាំ​សត្វ និង​ការប្រើ​វ៉ាក់សាំង​បង្កា​ជំងឺឆ្លង ពី​សំណាក់​ការិយាល័យ​បសុពេទ្យ និង​ពី​សំណាក់​អាជ្ញាធរខេត្ត មន្ទីរជំនាញ​ដែល​បាន​លើកទឹកចិត្ត​គិតគូរ​ដល់​ពួកគាត់​អោយមាន​ការចិញ្ចឹម​សត្វ​ពី​តាមបែប​ធម្មជាតិ មក​គ្រប់គ្រង​និង​មិនត្រូវ​ចិញ្ចឹម​សម្រាប់​ទុកជា​កំលាំង​អូសទាញ​នោះទេ ព្រោះថា​បច្ចុប្បន្ន កសិករ​លេង​ប្រើ​សត្វ​ជា​កំលាំង​អុស​ទាញ​ទៀតហើយ គឺ​គេ​ចិញ្ចឹមសត្វ​សម្រាប់​ផ្គត់ផ្គង់​ជា​អាហារ ៕ ​ ​ ​ ​ ​ ​ ​download images