​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​ចុះ​បញ្ចប់ទំនាស់​ដីធ្លី​ចំណុច​ជប់​ត្រកួន និង​រក្សា​ព្រំ​ទីតាំង​រវាង​ព្រៃ​សហគមន៍ និង​រវាង​ដី​ទីទួល​សុវត្ថិភាព​

0

​ឧ​ត្ត​រ​មានជ័យ​.​ ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម ស ថា​វី និង​ឯកឧត្តម យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​មន្ត្រី​គ្រប់​ស្ថាប័ន​ដូចជា មន្ត្រី​សូ​រិ​យោ​ដី មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក បាន​ចុះទៅពិនិត្យ​ជាក់ស្តែង ធ្វើការ​កំណត់​ព្រំដី​ទីទួល​សុវត្ថិភាព​

របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​បែងចែក​ឱ្យបាន​ច្បាស់លាស់​នូវ​តំបន់​ត្រួតស៊ីគ្នា រវាង​ក្រុមហ៊ុន​សំរោង​រ៉ាប់​ប៊ើ នឹង​ដីព្រៃ​ដី​សហគមន៍​ព្រៃឈើ ហើយ​ក៏បាន​បញ្ឈប់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨១​គ្រួសារ មិនឱ្យ​កាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍ ដោយ​រងចាំ​ក្រុមការងារ​ជំរឿន​ស្ថិតិ​មូលដ្ឋាន​កម្ម​របស់​ប្រជាពលរដ្ឋ ធ្វើការ​រៀបចំ​ដី​ឱ្យ ដែល​ស្ថិតនៅ​ចំណុច​ជប់​ត្រកួន ជាប់​ដែន​ព្រៃ​ស្អា​ក់ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​លោក គឹ​ន កា​ណា​រិ​ទ្ធ ជា​អ្នកទទួលបន្ទុក​ធ្វើការ​ឈូសឆាយ និង​កំណត់​ព្រំដី​ទីទួល​សុវត្ថិភាព​សម្តេច​តេ​ជោ បានឱ្យដឹងថា តំបន់​ដី​ទីទួល​សុវត្ថិភាព​មាន​ទំហំ

៦៤៤​ហិច​តា សំរាប់​តម្រូវការ​ប្រើប្រាស់​នៅពេល​មាន​សភាព​ការកើតឡើង​ចាំបាច់​តាម​បន្ទាត់​ព្រំដែន និង​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​។ តាម​សំដី​ប្រជាពលរដ្ឋ​ចំនួន​៨១​គ្រួសារ បាន​លើកឡើងថា ពួកគាត់​បានមក​ស៊ីឈ្នួល​កាប់​ព្រៃ​ឱ្យ​ទាហាន​ម្នាក់​ឈ្មោះ សោម ហូ​វ បាន​ជួល​ពួកគាត់​ក្នុង​១​ហិច​តា តំលៃ​១០០$ នឹង​ឱ្យ​ពួកគាត់​បង្កបង្កើនផល​ចំនួន​២​ឆ្នាំ ហើយ​អ្នកណា​កាប់​ព្រៃ​បាន ៣​ហិច​តា នឹង​ចែក​ដី​ឱ្យ​១​ហិច​តា នៅពេលដែល​គាត់​បាន​អាស្រ័យ​ផល​បាន​១​ឆ្នាំ​ផង ក៏​ស្រាប់​ឈ្មោះ​សោម ហូ​វ បាន​ទៅ​ដេញ​ពួកគាត់​ចេញ ព្រមទាំង​មិនឱ្យ​ពួកគាត់​រស់នៅ​

លើ ១​ហិច​តា​ទៀត ហើយ​ពេលនោះ​ក៏មាន​ឈ្មោះ សេង សេរី​វុ​ធ ហៅ​វ៉ា បានមក​ដាំ​កូន​កៅស៊ូ​នៅលើ​ដី​ពួកគាត់ ដោយ​ខ្លាច​មិន​ហ៊ាន​ទៅ​រស់នៅ​លើដី​របស់​ខ្លូន​វិញ ពួកគាត់​ក៏​នាំគ្នា​ទៅ​លួច​កាប់​ព្រៃ​សហគមន៍ និង​ព្រៃ​ទីទួល​សុវត្ថិភាព​។​ ​លោក គឹ​ន ណា​កា​រិ​ទ្ធ បាន​បញ្ជាក់ថា នៅពេល​ចុះ​ឈូសឆាយ​ឃ្លុំ​ដី​បម្រុង​របស់​ទីទួល​សុវត្ថិភាព បាន​ប៉ះពាល់​លើដី​ប្រជាពលរដ្ឋ​មួយចំនួន ហើយ​ខាង​លោក បាន​កាត់​ឃ្លា​ល​ដី​ចំនួន​១៧០​ហិច​តា ប្រគល់​ទៅឱ្យ​ប្រជាពលរដ្ឋ​។​ ​ដោយឡែក​សំរាប់​តំណាង​សហគមន៍​សាមគ្គី​ព្រៃឈើ​បាន​លើកឡើងថា ដំបូង​ឡើយ​ប្រជាពលរដ្ឋ​មាន​ចំនួន​តែ​១៤​

គ្រួសារ​ប៉ុណ្ណោះ ដែល​មក​កាប់​ព្រៃ​នៅ​ចំណុច​ជប់​ត្រកួន​នេះ​(​ដែល​បច្ចុប្បន្ន​ឈ្មោះ សេង សេរី​វុ​ធ ហៅ​វ៉ា កំពុង​ដាំ​កូន​កៅស៊ូ​លើ​ផ្ទៃ ១៧០​ហិច​តា​) តែ​ខាង​សហគមន៍​មិនបាន​ឃាត់​សួរនាំ​ទេ ព្រោះ​នៅក្រៅ​ដែន​របស់ខ្លួន ហើយ​នៅពេល​កាប់​ព្រៃ​វាល​អស់ ពួកគាត់​១៤​គ្រួសារ​បានមក​លួច​កាប់​រុករាន​ដីព្រៃ​សហគមន៍ តែ​តំណាង​សហគមន៍​ឃាត់​សួរនាំ ពួកគាត់​ឆ្លើយថា ដី​កំពុង​រស់នៅ ត្រូវ​ឈ្មោះ សោម ហូ​វ បានមក​ដេញ​ពួកគាត់​ចេញ ហើយ​ក្នុងករណីនេះ​ប្រជាពលរដ្ឋ​ក៏បាន​ឆ្លើយ​សារភាពថា ពួកគាត់​បាន​ទៅ​លួច​កាប់​ព្រៃ​សហគមន៍​ពិតមែន ដោយឡែក​ចាប់តាំងពី​ឈ្មោះ

សេង សេរី​វុ​ធ ហៅ​វ៉ា បានមក​ដាំ​កូន​កៅស៊ូ​នៅលើ​ដី​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​មានការ​កើនឡើង​រហូត​ដល់​ចំនួន​៨១​គ្រួសារ ដែល​ក្នុង​នោះបាន​បូករួម​ទាំង​កម្មករ​កៅស៊ូ​ផងដែរ​។​ ​បន្ទាប់មក​ឯកឧត្តម ស ថា​វី បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​កាប់​ទន្ទ្រាន​ព្រៃឈើ​ព្រៃ​សហគមន៍ តទៅទៀត ហើយ​ប្រជាពលរដ្ឋ​ចំនួន ៨១​គ្រួសារ មិនថាតែ​ប្រជាពលរដ្ឋ​មកពីណា​នោះឡើយ ឯកឧត្តម​នឹងធ្វើ​ឱ្យ​ក្រុមការងារ​ធ្វើ​ស្ថិតិ​មូលដ្ឋាន​អចិន្ត្រៃយ៍​លើដី​ឱ្យបាន​ពិតប្រាកដ ជាការ​ឆ្លើយតប​ដោះស្រាយ​ដី​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុងនោះ​គ្រួសារ​កងទ័ព​ចំនួន​៣៤​

គ្រួសារ នៃ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៥ ឯកឧត្តម​ក៏បាន​សន្យា​ដោះស្រាយ​រួមជាមួយ​៨១​គ្រួសារ​ដែរ​។​ ​ហើយ​ឯកឧត្តម​បាន​លើ​ឡើង​ថា សូមកុំ​ជឿ​ទៅតាម​ការឃោសនា​របស់​ជន​អគតិ​មួយចំនួន ហើយ​បើ​ប្រជាពលរដ្ឋ​ណា​មាន​ដី​បង្កបង្កើនផល កាន់កាប់​រាប់​ឆ្នាំ​ហើយ​នៅ​ត្រឹមណា ត្រូវ​បោះ​បង្គោលព្រំ​របស់ខ្លួន​ឱ្យ​ច្បាស់លាស់ ហាម​លុក​ចូលទៅ​កាប់​ដីព្រៃ​ផ្សេងទៀត ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​ចុះទៅ​ហាមឃាត់​រាល់​សកម្មភាព​កាប់​ទៅ​ទន្ទ្រាន​ដី​ទីទួល​សុវត្ថិភាព ឬ​ព្រៃ​សហគមន៍ រក្សា​បម្រុង​របស់​រដ្ឋ ទាំង​រូបភាព​ផ្សេងៗ ដែល​រក្សាទុក​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​vlcsnap-2014-07-02-14h07m44s187 vlcsnap-2014-07-02-14h08m04s135