​កំលាំង​សមត្ថកិច្ច​ប៉ូលិស​បញ្ជូន​ជនសង្ស័យ​២​នាក់​ពាក់​ព័​ន្ឋ​និង​គឿង​ញៀន​ទៅកាន់​ ​តុលាការ​

0

​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​២​នាក់​នេះ​បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គឿង​ញៀន​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​ប៉ុ​ស្ត៏​ស្លក្រាម​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​រក្សាទុក​

ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១០​និង​០០​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៤​កន្លងទៅ​នៅ​ចំណុច​ផ្ទះជួល​ក្នុងភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​និង​ដកហូត​បាន ឪ​បករ​ណ៏​ប្រើប្រាស់​ប្រើប្រាស់​គឿង​ញៀន​មួយចំនួនធំ​និង​ទូរស័ព្ទ​ដែ​១​គឿង​ម៉ូតូ​០១​គឿង​។​ ​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ខាត់​ខ្លួន​១​ឈ្មោះ​ស៊ូ​សុ​សីហា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ចុង​កៅស៊ូ​សងាត់​ស្លក្រាម​ក្រុង​សៀមរាប​២​ឈ្មោះ​ចាន់​សុខ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ភូមិ​កំពុង​ឃ្លាំង​ឃុំ​កំពុង​ឃ្លាំង​ស្រុក​សូត្រ​និគម​

ខេត្តសៀមរាប​បច្ចុប្បន្ន​មក​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប​។​ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​នេះ​ដែល​លោក​វរ​សេនី​យ៌​ទោ​អ៊ុំ​សា​អាត​ប្រធានការិយាល័យ​គឿង​ញៀន​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក​ឃឹម​ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​និង​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ សន​ណា​ឌី​ស្នងការ​នគរ​ខេត្តសៀមរាប​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​មុខសញ្ញា​ក្នុងករណី​ប្រើប្រាស់​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នេះ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​បាន​ប្រមូល​នូវ​វត្ថុតាង​ទាំងអស់នេះ​ក៏ដូចជា​បានធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​រួចមក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។

លោក​វរ​សេនី​យ៌​ទោ​អ៊ុំ​សា​អាត​បាន​បញ្ជាក់ថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​បាន​ទូរ​សព្ទ​ដែ​១​គឿង​និង​ម៉ូតូ​០​គឿង​ព្រម និង​សម្ភា​រៈវេច​ខ្ចប់​និង​ឧបករណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនធំ​ផងដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ប៉ូលិស​ខេត្តសៀមរាប​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​នៅ​រសៀល​ថ្ងៃទី​០២​ខែកក្កដា​ឆ្នាំ​២០១៤​នេះ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​ជា​បន្ត ៕