ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ចាកម្លាំងសមត្ថកិច្ចអោយចុះបង្រ្កាប់សង្វៀនជលមាន់មួយកន្លែងសង្ស័យជាប់ពាក់ព័ន្ធនិងលោកហាក់ សារ៉ាត នាយប៉ុស្ត៍រដ្ឋបាលឃុំបឹងល្វា

0

កំពង់ធំ= កម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបសង្វៀនមាន់ជល់លាក់ខ្លួនក្នុងចំការកៅស៊ូមួយកន្លែង សង្ស័យពាក់ព័ន្ធនឹងនាយប៉ុស្ត៍បឹងល្វា ត្រូវបានបង្រ្កាបបានម៉ូតូចំនួន២២គ្រឿងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៥ ខែ កុម្ភះ ឆ្នាំ២០១៩ដោយមានបញ្ជារពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ អោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះបង្រ្កាប់ដល់ទីតាំងស្ថិតនៅភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពព័ត៍មានសមត្ថកិច្ចបានអោយដឹងថា ទីតាំងល្បែងស៊ីសង ជល់មាន់ បៀរ អាប៉ោង ដែលបានលាក់ខ្លួន នៅក្នុងចំការកៅស៊ូ ស្ថិតនៅចំណុចខាងក្រោយប៉ុស្តនគរបាលឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំនេះគឺជាបនល្បែងស៊ីសងនេះ ត្រូវបានមហាជនសង្ស័យថា មានការពាក់ព័ន្ឋនឹងលោក ហាក់ សារ៉ាត នាយប៉ុស្ត៍រដ្ឋបាលឃុំបឹងល្វា ដែលជានាយប៉ុស្តិ៍សំបូររឿងអាស្រូវ តែពុំត្រូវបានថ្នាក់លើចាត់វិធានការទេ ចាប់តាំងពីលោកស្នងការមុន រហូតដល់លោកស្នងការក្រោយ ដែលបានអនុវត្តផ្ទុយបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ពីគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព ទាំង៩ចំនុច របស់រាជរដ្ឋាភិបាល។
កិច្ចសហប្រិបត្តិការ បង្រ្កាបបនល្បែងស៊ីសង ក្រោយប៉ុស្ត៍រដ្ឋបាលបឹងល្វា សមត្ថកិច្ចប៉ូលិសឃុំបឹងល្វាមិនបានដឹងថា មានបនល្បែងស៊ីសងទេ តែបែជាសមត្ថកិច្ចនៅឯខេត្តកំពង់ធំ ដឹងច្បាស់ រហូតដឹកនាំដោយ លោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ ចាប់បាន បានម៉ូតូចំនួន២២គ្រឿមាន់ជល់ ងាប់២ក្បាល រួមទាំងបានឃាត់ខ្លួន មនុស្សចំនួន៤នាក់មកសួនាំនៅរាជអាវុហត្ថខេត្តកំពង់ធំ។

ចំនែកអ្នកលេងឯទៀតបានរត់បាត់អស់ នឹងសូមបញ្ជាក់ថា ទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោង ក្រោម ឃ្លៀករបស់ លោក ហាក់ សារ៉ាត់ មេប៉ុស្ត៍បឹងល្វានេះ បានបង្រ្កាបជាលើកទី៣មកហើយ នៅកន្លែងដដែលៗ ដែល ទើបធ្វើឲ្យមានការសង្ស័យថា ការបើកបនល្បែងស៊ីសង ក្នុងចំការកៅស៊ូនេះ មានការពេញចិត្តនឹង បើកភ្លើងខៀវពីលោក មេប៉ុស្ត៍។

មហាជនជាច្រើន បានសំណូមពរដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយស៊ើប អង្កេតមន្រ្តីថា្នក់ក្រោម ជាពិសេសលោក ហាក់ សារ៉ាត់ នាយប៉ុស្ត៍រដ្ឋបាល ឃុំបឹងល្វា ដែលសង្ស័យថា រួមផ្សំ គំនិត ឲ្យមានល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាការអនុវត្តផ្ទុយ ពីបទបញ្ជាររបស់ ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជា កាលមើលស្រាល វិន័យ និងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ធ្វើឲ្យភូមិសាស្រ្តឃុំបឹងល្វា ប្រឈមនឹងបញ្ហាចោរលួច ចោរប្លន់ ប្រជាពលរដ្ឋ អសុវត្តិភាព។
ទទឹងនិងនោះពលរដ្នសំដែងនៅការត្រេកអរ សាទរចំពោះចំណាត់ការនេះក៏ព្រោះតែគ្រួសាររបស់គាត់មិនខ្វល់ពីជីវភាពទេ បែរជាងុបងុយនិងល្បែង ស៊ីសង ពាលាអាវ៉ាសែទៅវិញ៕ប៊ុនរិទ្ធី