​ឯ​ឧ​.​ហ៊ុន ម៉ា​នី អរគុណ​សមាជិក​យុវជន​ស្ម័គ្រចិត្ត​ជួយ​ដល់​ពលករ​ចំណាកស្រុក​

0

​ ​រាជធានី​ភ្នំពេញៈ ឯ​ឧ​.​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​យ៉ា​សកម្ម​នោះបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាជិក​យុវជន​គ្រប់​ស្រទាប់​ដែល​បាន​ចំណាយ​ទាំង​កម្លាំង កាយ ចិត្ត និង​ធនធាន​ថវិកា​ក្នុង​ការជួយ​

សម្រួល​ដល់​ដំណើរ​វិលត្រឡប់​មកកាន់​មាតុភូមិ​កំណើត​វិញ​របស់​បងប្អូន​ពលក​រ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​កន្លងមកនេះ​។ នេះ​បើតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន កាលពី​ថ្ងៃទី​២៣ មិថុនា ២០១៤ កន្លងទៅនេះ​។​ ​យើង​សូម​អនុញ្ញាត​ស្រង់​យក​ខ្លឹមសារ​ទាំងស្រុង​មក​ចុះផ្សាយ​ដូចតទៅ​៖ តាងនាម​ឲ្យ​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នកស្ម័គ្រចិត្ត សស​យក ទាំងអស់ ដែល​បាន​ចូលរួម​ជួយ​សម្រួល​ដល់ក​ម្មករ​កម្មការិនី​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​។

យុវជន​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក​. បានបង្ហាញ​ឆន្ទៈ​ច្បាស់លាស់ ការលះបង់ ការតាំង​ចិត្ត​ខ្ពស់ ក្នុងការ​ធ្វើជា​ប្រយោជន៍​ដល់ សហគមន៍ សង្គម ប្រទេសជាតិ និង​ប្រជាជន​របស់​យើង និង​នៅពេលនេះ គឺ​ក្នុងការ​ផ្តល់ជំនួយ​ដល់​បងប្អូន​កម្មករ​ពេលខ្លះ​នៅក្រោម​កម្តៅថ្ងៃ ពេលខ្លះ​ក្រោម​ដំណក់ភ្លៀង ទោះជា​មាន​ភាព​នឿយហត់ និង​ជម្ងឺ ។ ស​.​ស​.​យ​.​ក​. ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជន​កាយរឹទ្ធិ និង​កាកបាទក្រហម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជាពិសេស​ប្រជាជន​ទាំងអស់ ដែល​បានអនុញ្ញាត​ឲ្យ​យើងខ្ញុំ​ចូលរួម​ក្នុងការ​បំពេញភារកិច្ច​ដ៏​ត្រចះ​នេះ​ចំពោះ​ប្រជាជន និង​ប្រទេស​។​hun many3d hun many3e hun many3f hun many3f_1 hun many3g hun many3f

យុវជន​ស្ម័គ្រចិត្ត​របស់​យើង​បាន​ផ្តល់ជំនួយ និង​ជួយ​សម្រួល​យ៉ាង​សស្រាក់សស្រាំ​របស់ខ្លួន នាពេល​កន្លងមកនេះ ហើយដោយ​នៅពេលនេះ ចំនួន​កម្មករ​ដែល​ត្រឡប់មកវិញ​មាន​ចំនួន​តិច ស​.​ស​.​យ​.​ក​. សូម​បញ្ចប់​ភារកិច្ច​របស់ខ្លួន និង​ត្រឡប់​ទៅតាម​មូលដ្ឋាន​ខេត្ត​ក្រុង​របស់ខ្លួន​វិញ​នៅ​ទូទាំងប្រទេស​។ ស​.​ស​.​យ​.​ក​. តែងតែ​ត្រៀមខ្លួន​រួចជាស្រេច ក្នុងករណី​មាន​តម្រូវការ​ឲ្យ​ផ្តល់ជំនួយ​ដល់​បងប្អូន​កម្មក​រដែ​ល​ត្រឡប់មកវិញ​ថែមទៀត​។ ជាថ្មី​ម្តងទៀត ខ្ញុំ​មាន​មោទនភាព​ជា​សមាជិក​មួយរូប​នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ហើយ​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​សហគមន៍ និង​ប្រទេស​របស់​យើង គឺជា​ជោគជ័យ​របស់ ស​.​ស​.​យ​.​ក​.៕