មន្ត្រីជាន់ខ្ពស់CPPប្រកាសឯកឧត្តមចាន់ កុលបុត្រជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀង៖

0

នាង អប្សរា  ស្វាយរៀង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០១៩នេះបានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃំំុំពងទឹកស្រុករំដួលខេត្តស្វាយរៀង ដោយក្នុងនោះឯកឧត្តចាន់ កុលបុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំពងទឹកស្រុករំដួល ជំនួសលោកទេព ផល្លាដែលត្រូវផ្លាស់ប្តូរតួនាទីមកជាអនុប្រធានក្រុមការងារវិញ។នៅក្នុងពិធីនេះក៏មានការប្រកាសបញ្ចូលក្រុមការងារចុះជួយតាមភូមិ ឃុំប្រមាណជាង៦០នាក់ទៀតដើម្បីពង្រឹងការងារបក្សអោយកាន់តែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋកានតែច្រើនឡើង។

ថ្លែងនៅក្នុងពិធីនេះឯកឧត្តមជៀង អំបានពាំនាំនូវការបណ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់អង្គពិធីផងដែរ។

ឯកឧត្តមជៀង អំបានបន្តទៀតថាក្រុមការងារបក្សត្រូវយកចិត្តពង្រឹងផ្ទៃក្នុង សាមគ្កីភាព ទាំងរចនាសម្ពន្ធ័ក្នុងបក្សនិងការកំណែទម្រង់អោយបានសុីជម្រៅ បង្កើនការសាមគ្គីភាពខាងក្រៅចាត់ទុកប្រទេសទាំងនោះជាដៃគូអភិវឌ្ឍ ពង្រឹងការអនុវត្តអភិក្រមទាំង៥គឺឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាលនិងវះកាត់ចំពោះមន្ត្រីណាដែលធ្វើខុសច្បាប់ សាងអំពើអាក្រក់ប៉ះពាល់ដល់ពលរដ្ឋ និងត្រូវវះកាត់ និងត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សអោយបានយល់ជ្រួតជ្រាបដល់ពលរដ្ឋនៅមូលដ្ឋាន ដោះស្រាយកង្វល់នានានិងផ្តល់សេវាសាធារណៈអោយបានល្អនិងទូលំទូលាយដល់ពលដ្ឋដើម្បីការបោះឆ្នោតនៅពេលខាងមុខយើងនិងទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងច្រើនភ្នូកទឹក ភ្នូកដីបន្ថែមទៀត។

ហើយរួមគ្នាជួយកែលម្អសមាជិកបក្សយើងអោយបានល្អ  ពង្រឹងមូលដ្ឋានបក្សអោយរឹងមាំ ទាំងភូមិ ឃុំ ពង្រឹងចាស់ពង្រីកថ្មី ដោយពង្រឹងទៅលើយុវជន កម្មកររោងចក្រ គ្រប់គ្រងកម្លាំងមូលដ្ឋានអោយរឹងមាំទើបយើងទទួលបានជោគជ័យ គឺមេគ្រួសារបក្សទៅគ្រប់គ្រងសមាជិកបក្សតាមរយះក្រុមគ្រួសារបក្ស ។

ឯកឧត្តមជៀង អំបានបញ្ជាក់ប្រាប់ក្រុមការងារបក្សថាចាប់ពីឆ្នាំ២០២០ឡើងទៅប្រាក់មូលនិធិឃុំសម្រាប់អភិវឌ្ឍមូលដ្ឋាននិងកើនដល់១០មុឺនដុល្លាក្នុង១ឆ្នាំ។ដូច្នេះយើងមានលទ្ធភាពក្នុងកិច្ចការងារអភិវឌ្ឍអោយកាន់តែរីកចម្រើនជាបន្តទៀតហើយត្រូវមានជំនឿជាក់លើការដឹកនាំរបស់សម្តេចតេ ហ៊ុន សែនជាប្រមុខដឹកនាំ។

ឯកឧត្តមជៀង អំក៏បានណែនាំដល់ពលរដ្ឋឲ្យត្រូវចេះសន្សំសំចៃទឹកទុក ដោយក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ផងដែរ។

បន្ថែមលើសពីនេះសូមអាជ្ញាធរដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្តិភាពឲ្យបាលល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ហើយថ្ងៃទី៣ខែមីនាឆ្នាំ២០១៩នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវសហការជាមួយមន្ត្រីជំរឿន អោយបានគ្រប់ៗគ្នាដើម្បីអោយដឹងអំពីស្ថិតិពលរដ្ឋអោយបានច្បាស់លាស់ក្នុងកិច្ចការងារអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។

នៅក្នុងឪកាសនោះឯកឧត្តមចាន់ កុលបុត្រ ដែលទើបតែតែងតាំងជាប្រធានក្រុមការងារថ្មីបានឡើងប្តេជ្ញាចិត្តថា ទី១.រង់ចាំទទួល និង អនុវត្តបទបញ្ជាគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ទី២.ក្នុង១ខែយ៉ាងតិច២ដងចុះមកជួយនិងទទួលរាល់ការសំណូមពររបស់ពលរដ្ឋ។

ទី៣.កំណត់ភារកិច្ចក្រុមការងារទាំងអស់ខិតខំឃោសនាជូនគណបក្សប្រជាជនកម្ពុជា ប្រមូលសមាជិកនិងបង្កើតសម្លេងឆ្នោតគាំទ្រពិតប្រាកដ។ទី៤.យកចិត្តទុកដាក់ការបម្រើសេវាសាធារណះ និងគ្រប់វិស័យជូនប្រជាពលរដ្ឋ។  ទី៥.រៀបចំកសាង គណបក្ស ស្លាក ទង់និងការឃោសនាជាប្រចាំ។ទី៦.ចូលរួមកសាងហេដ្ឋារចនាសម្ពន្ធ័ គៀងគរថវិការ និងធនធានដើម្បីអភិវឌ្ឍមូលដ្ឋាន។  ទី៧.ត្រៀមលក្ខណៈរួចជាស្រេចរៀបចំកម្លាំងដើម្បីត្រៀមយកជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ បោះឆ្នោតឃុំសង្កាត់ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា តំណាំងរាស្ត្រ២០២៣នាពេលខាងមុខនេះ៕