រុមការងារអន្តរក្រសួងពិនិត្យទីតាំងកែច្នៃ ចាក់សំរាមនិងទីតាំងអាងប្រព្រឹត្តកម្មទឹកស្អុយនៅក្រុងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យះ…. ក្រុមការងារអន្តរក្រសួងពិនិត្យទីតាំងកែច្នៃសំរាមនិងទីតាំងអាងប្រព្រឹត្តកម្មទឹកស្អុយនិងប្រព័ន្ធលូទឹកភ្លៀងនៅក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០១៩។លោកវង្សពិសិដ្ឋអគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណ:ការក្រសួងសាធារណការនិងដឹកជញ្ជូននិងប្រធានគ្រប់គ្រងគម្រោងទន្លេសាប២ដែលធ្វើឲ្យប្រសើរឡើងផ្នែកអនាម័យ បរិស្ថាន សំណល់រឹង រាវនៃបណ្តាខេត្តជុំវិញបឹងទន្លេសាប PMUបានដឹកនាំក្រុមការងារក្រុមការងារអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងសាធារណការនិងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាសុីADBទីប្រឹក្សាបច្ចេកទេសConsultantនិងជំនាញខេត្តទៅពិនិត្យទីតាំងគម្រោងទីលានកែច្នៃ សំរាមនៃគម្រោងទន្លេសាប២ នេះ នៅជើងភ្នំកងវ៉ា ភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ទីតាំងនេះ ជាដីជើងភ្នំ ហើយត្រូវបានទីប្រឹក្សារគម្រោងរបស់ADB សិក្សា ចង្អុរបង្ហាញនិងកំណត់យកទំហំដី១០ហិចតា វាជារណ្តៅដីកាយនៅជាយខាងជើងក្រុងនេះ ។នៅថ្ងៃដដែល ក្រុមការងារក៏បានបន្តទៅពិនិត្យទីតាំងគម្រោងអាងប្រព្រឹត្តកម្មចម្រោះទឹកស្អុយ នៃគម្រោងនេះ លើដីទំហំ២៤ហិចតា នៅភូមិកន្ទួត សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ហើយក៏មើលដែរ នូវទីតាំងនៃវិសាលភាពក្រុងសិរីសោភ័ណដែលត្រូវគ្រោងដាក់ប្រព័ន្ធលូរងទឹកភ្លៀង ។ លោក ជា សុវណ្ណធួន អនុប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត និងជាប្រធានអនុវត្តគម្រោងPIUនៃគម្រោងទន្លេសាប២ ខេត្តបន្ទាយមានជ័យឲ្យ ដឹងថា គម្រោងនេះទទួលបានការគាំទ្រនិងអនុវត្តនៅខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង កំពង់ធំរួចហើយ ចំណែកខេត្តបន្ទាយមានជ័យបានជាប់និងត្រៀមអនុវត្តនៅក្រុង២គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត គម្រោងនេះនឹងនាំឲ្យ
គ្រប់គ្រងសំណល់រឹងរាងបានល្អប្រសើរឡើង ហើយជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាព កម្រឹតជិវភាព ក៏ដូចជាធ្វើទំនើបកម្មលើបរិស្ថាន៕