រយៈពេលមួយឆ្នាំ២០១៨ករណីគ្រោះថ្នាក់ចរាចរណ៏នៅក្នុងខេត្តតាកែវថយចុះជិត១៤ភាគរយបន្ទាប់ពីមានយុត្តិនាការចុះរឹតបន្តឹងនិងផ្សព្វផ្សាយច្បាប់ចរាចរណ៏បានទូលំទូលាយ

0

តាកែវ: នេះជាលទ្ធផលវិជ្ជាមានមួយដែលទទួលបានពីការអនុវត្តជាក់ស្តែងលើការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោកទៅដល់សាលារៀន ក៏ដូចជាភូមិឃុំ ជាមួយសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ រួមជាមួយនិងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក ដែលក្រុមមន្ត្រីនគរបាលចរាចរណ៏ត្រួតពិនិត្យយ៉ាងសកម្មទៅលើ ជាតិស្រវឹង ការបើកបរមិនពាក់មួកសុវត្តិភាព គ្មានកញ្ចក់មើលក្រោយ និងរថយន្តដឹកសំពីងសំពោង នៅតាមបណ្តោយផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ៣ ដោយក្នុងឆ្នាំ ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតមានឡើង ១០៥លើក ខណៈដែរឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៏ដល់ទៅ ១២២លើក ថយចុះ១៧លើក ស្មើនិង ១៣,៩ភាគរយ ចំនួនអ្នកស្លាប់ថយចុះ ២៧,៩ភាគរយ ដោយឆ្នាំ២០១៨នេះ មានអ្នកស្លាប់ ៦៧នាក់ លើ ៩៣នាក់ និងមានអ្នករបួស ១២៦នាក់ លើ ១៣២នាក់ ។
លោកឧត្តមសេនីយ៏ត្រី ប៉ុក ពលរិទ្ធ ស្នងការរងទទួលបន្ទុកផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកតែងតែជំរុញដល់មន្ត្រីជំនាញ ចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ក៏ដូចជាការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៏ទៅដល់យុវវ័យជំទង់ៗ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ អោយបានទូលំទូលាយ ដើម្បីអោយពួកគាត់បានយល់ដឹងអំពីផលប៉ះពាល់ពីគ្រោះថ្នាក់ចរាចរណ៏ ដែលធ្វើអោយមានការខាតបង់នៅអ្វីៗទាំងអស់ ប្រសិនបើយើងទាំងអស់គ្នាជួបនៅគ្រោះថ្នាក់ចរាចរណ៏ដោយយត្ថហេតុ ដោយបើកបរមិនមានការប្រុងប្រយ័ត្នមិនគោរពច្បាប់ និងមិនមានពាក់មួកសុវត្តិភាពការពារ ឬបើកបរនៅក្នុងស្ថានភាពស្រវឹង ។
លោកស្នងការរងបានបន្តថា នៅបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលបានយល់ដឹងពីច្បាប់គឺនៅមានកម្រិត និងស្មារតីគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវមួយចំនួន គឺមានការក្លាចរអានគរបាលជាជាង ខ្លាចច្បាប់ទៅវិញ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកកម្មករ ដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ។
លោកឧត្តមសេនីត្រី ប៉ុក ពលរិទ្ធ បន្តថា ទន្ទឹមនិងការកត់សម្គាល់ជាវិជ្ជមានខាងលើ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកក្នុងឆ្នាំ២០១៨នេះ មានការប្រែប្រួលស្មុគស្មាញច្រើន ដោយគ្រោះថ្នាក់ចរាចរណ៏បានបង្កផលវិបាក ច្រើនជាងគ្រោះថ្នាក់សង្គម ដទៃទៀត ដែលបណ្តាលមកពី ការឆ្វេសប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធ មិនប្រកាន់ស្តាំ និងការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងតែម្តង ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរារចរណ៏ដែលកើតមានឡើងក្នុងឆ្នាំ២០១៨នេះ បង្ករអោយខូចខាតមធ្យោបាយសរុបចំនួន ១៨៧គ្រឿង លើ ២៣២គ្រឿង ថយចុះ ៤៥គ្រឿង ក្នុងនោះមានរថយន្តតូច ចំនួន ៥៤គ្រឿង រថយន្តធំចំនួន ៣៩គ្រឿង ម៉ូតូ ៩០គ្រឿង និងយានផ្សេងៗចំនួន ០៤គ្រឿង ។ ចុះអនុវត្តនិងរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពីនិត្យលើអ្នកបើកបររថយន្ត និងម៉ូតូបានចំនួន ១២៩០គ្រឿង ក្នុងនោះម៉ូតូ ១១៩៤គ្រឿង និងរថយន្តចំនួន ៩៦គ្រឿង ដោយពិន័យបានជាទឹកប្រាក់សរុបចំនួន ២៥,៧៦០,០០០រៀល ។ តាកែវ