អគ្គស្នងការរងនគរបាលជាតិជំរុញឱ្យនគរបាលជំនាញយកចិត្តទុកដាក់អនុវត្តការងារពិសេសផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានទូលំទូលាយ

0

តាកែវ៖ថ្លែងនៅក្នុងពិធីបិទសន្និបាទនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវឯកឧត្តមឧត្តមសេនីយឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៏ថា ក្នុងនាមយើងជាមន្ត្រីនគរបាលត្រូវតែបន្តខិតខំប្រឹងប្រែងអនុវត្តទិសដៅការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អោយកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវខិតខំពង្រឹង ក៏ដូចជាការផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមទៀតអោយបានទូលំទូលាយ ដើម្បីកាត់បន្ថយនូវអត្រាកើតមានគ្រោះថ្នាក់ចរាចរណ៍ ។
អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយឯក ឆាយ គឹមខឿន បានជំរុញយ៉ាងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ របស់អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី០១ មីនា ២០១៩នេះ។ ឯកឧត្តមបានថ្លែងថា ខ្ញុំសូមគាំទ្រ និងកោតសរសើរដល់ស្នាដៃ របស់នគរបាលខេត្តតាកែវ ដែលសម្រេចបាននៅឆ្នាំ២០១៨កន្លងទៅនេះ។ ថ្វីត្បិតស្នាដៃ របស់យើងទទួលយ៉ាងល្អក៏ពិតមែន ក៏ប៉ុន្តែវាសុទ្ធសឹងតែបានឆ្លងកាត់បញ្ហាជាច្រើន ដែលល្អផង មិនល្អផង ទន្ទឹមមហ្នឹងនេះក្នុងឆ្នាំ២០១៩ ស្នងការនគរបាលខេត្តតាកែវ ត្រូវបន្តខិតខំប្រឹងប្រែង អនុវត្តទិសដៅការងារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អោយកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវខិតខំពង្រឹងច្បាប់ចរាចរណ៍បន្ថែមទៀតដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។ ជាងនេះទៅទៀតត្រូវបន្តយកចិត្តទុកដាក់បន្ថែម ក្នុងការបង្ការ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ហើយក្រៅអំពីការងារបង្ក្រាប ក៏ត្រូវបង្កើននូវកិច្ចខិតខំបន្ថែម ក្នុងការអប់រំផ្សព្វផ្សាយស្តីអំពីច្បាប់ ក៏ដូចជាផលប៉ះពាល់ នៃគ្រោះថ្នាក់ចរារចណ៍ និងគ្រឿងញៀន ទៅដល់ប្រជាពលរដ្ឋ ពិសេសលើក្រុមយុវវ័យតែម្តង ទើបការងារបង្ការ និងបង្ក្រាបរបស់យើងកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានថ្លែងនូវការកោតសសើរ និងធ្វើការផ្តាំផ្ញើទៅដល់កម្លាំងនគរបាលទាំងអស់ផងដែរ ត្រូវអនុវត្តការអប់រំផ្សព្វផ្សាយនិងការបង្ក្រាបទន្ទឹមគ្នា ដើម្បីប្រសិទ្ធភាពការងារ។ ជាពិសេសនគរបាលប៉ុស្តិ ត្រូវបង្កើនការយកចិត្តទុកដាក់ ឱ្យសមជានគរបាលសហគមន៍ និងអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីសេចក្តីសុខ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋយើង។ តាកែវ