ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ក្រោមប្រធានបទសមាសភាព យេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍វិវឌ្ឍន៍ធនធានមនុស្ស

0

កំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីភាព ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ដែល បានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ មានប្រធាន អនុប្រធានមន្ទីរ អង្គភាព ដែលជាសមាភាពនារី ចូលរួម យ៉ាងអធឹកអធ័ម នារសៀលថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០១៩។

លោកជំទាវ លំ គន្ថារី អភិបាលរងខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តិថ្លៃថ្នូរ និងសុភមង្គលរួមមក  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរ ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ក្រុងស្រុក ដែលបានរួមគ្នា ប្រារព្វពិធី ខួបលើកទី១០៨នារីអន្តរជាតិ ៨ មិនា ឆ្នាំ ២០១៩នេះឡើង និងបាន ប្រារព្វឡើងជារៀងរាល់ឆ្នាំ ក្នុងនោះមិនមែនបានសេចក្តីថា សិទ្ធនារីតែមួយថ្ងៃនោះទេ គឺជាខួប១០៨ ឆ្នាំទិវានារី អន្តរជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់លើស្រ្តី កន្លែងធ្វើការនីមួយៗ ស្រ្តីបានដើរតួនាទីស្មើរនឹងបុរស ក្នុង កិច្ចការ អភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ត្រូវបានស្រ្តីចូលរួម ហើយមិនត្រូវ​ប្រៀបធៀបសមាសភាពស្រ្តីនិងបុរស ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យតាមមន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យបាន ស្អិតរមួត ការសាមគ្គីនេះឯង ដែលធ្វើឲ្យយើងបានជ័យជំនះ សម្រាប់ប្រទេសជាតិយើង គ្មានជ័យជំនះណាដែលមិនបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនោះទេ កន្លងមកនេះ​ដោយសារយើងបានរួមគ្នាធ្វើការងារជា ច្រើនរហូតទទួលបានស្នាដៃ តែបើសិនជាគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីទេ ក៏មិនបានជោគជ័យនោះដែរ ជាពិសេសនារីដែលធ្វើការនៅន្លែងធ្វើការក្តី ឬធ្វើការនៅផ្ទះ ថែរទាំងកូនចៅក្តី ក៏មានតំលៃស្មើរនឹងធ្វើការ មន្រ្តីរាជការដែរ ឬធ្វើការខាងក្រៅដែរ ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកទឹក ចិត្ត ស្វាម៉ី បង ប្អូន ចំណែកខេត្តកំពង់ធំ បានអនុវត្តនូវ គោលនយោបាយភូមិឃុំសុវត្តិភាព ឆ្នាំនេះគឺទទួលបានជោគជ័យ ដោយពុំមានឃុំ សង្កាត់ណាធ្លាក់លេខនោះទេ ដែលជាលទ្ធផលល្អជាងឆ្នាំទៅ ។

ឆ្លៀតក្នុងឳកាសទិវាខួបលើកទី១០៨ ទិវានារីអន្តរជាតិ ឯកឧត្តម សុខ លូ បានកោរសរសើរដល់ មន្រ្តីនគរ​បាលយុត្តិធម៌ ដែលបានអនុវត្តបង្ក្រាបបទល្មើសបានល្អ ខណៈខេត្តកំពង់ធំ ជាខេត្តប្រឈមខ្ពស់ និងមានហានិភ័យខ្ពស់ ស្មុកស្មាញ ដូចជានៅប៉ែកទន្លេសាប តំបន់៣ តំបន់១ តំបន់់ តំបន់អភិរក្សសត្វខ្សឹប យើងមានព្រៃ លិចទឹក យើងមានបឹងទន្លេសាប យើងមានផ្ទៃដីរាប់ម៉ឹនហិចតា  រួមទាំងតំបន់ការពារប្រាសាទសំបូរព្រៃគុគ ទទឹមនឹងយើងមានមន្រ្តីបរិស្ថានត្រឹមតែ៦០នាក់ យើងធ្វើបានប៉ុណ្ណឹង ទើបថ្នាក់ដឹកនាំសរសើរថា កំពង់ធំយើង​ធ្វើបានល្អ   ថ្វីត្បិតបើបានសារព័ត៌ មានចុះ មួលបង្កាច បង្ខូច ថាអភិបាលខេត្តដេកលក់ ធ្វើមិនដឹង ប្រហែលជាស៊ីសំណូក ដែលជាចុះបំភ្លើសមិនមែនការពិត បើសិនជាបងប្អូនធ្លាប់ចុះទៅទន្លេ ភូមិសាស្រ្ត ទន្លេសាប គេគ្រាន់តែឃើញ រូបឈូសឆាយដីព្រៃលិចទឹកនេះ គេសើច ដោយសារវាមិនមែនជារូបនៅក្នុង ខេត្តកំពង់ធំនោះទេ កំពង់ធំអត់មានស្ថានភាពព្រៃលិចទិកបែបនេះទេ ការរូបបង្ហោះតាមហ្វេសប៊ុកនេះ បែបនេះ គឺមិនមែនជាការពិត តែបើអ្នកចង់ ( តែៗ ស្កៗ ) ឃើញដូចនេះក៏ជេរយកបណ្តោយ  ដូច្នេះគួរតែមានការ កែទម្រង់រឿងអ្នកសារព័ត៌មាន មិនត្រូវចេះតែដើរចុះនោះទេ ដូចជាខេត្តកំពង់ធំ វាមានព្រៃតិចទេ គ្មានព្រៃធំទេ វាអស់តាំងពីសម័យព្រៃសម្បទានមកម្លេះ  ដូច្នេះការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ បន្តិចបន្តួច រកអុស រកខ្យូង គួរឲ្យមានការអធ្យាស្រ័យអន់អោនផង ចំណែកខ្ញុំចាប់តាំងពីធ្វើអភិបាលខេត្ត មិនទាន់អនុញ្ញាតិឲ្យបង ប្អូនណាម្នាក់ដឹកឈើគ្រឿងផ្ទះនៅឡើយទេ ដោយសារការពារកុំឲ្យមានការដឹកមិនចេះចប់ ដោយសំអាងលើ លិខិតសុំអនុញ្ញាតិ ដែលគេហៅថា (កន្ទេលធំបន្លំដេក)។

ដោយ  ប៊ុន  រដ្ឋា