រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលស្គាល់សមាគមសហគ្រិនវ័យក្មេងខេត្តហើយថាជាឃ្នាស់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម

0

ខេត្តបន្ទាយមានជ័យះ ...រដ្ឋបាលខេត្តបន្ទាយមានជ័យបានទទួលស្គាល់សមាគមសហគ្រិនវ័យក្មេងខេត្តនេះថាទាំងសហគ្រិន ទាំងធុរជនជាឃ្នាស់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងខេត្តនេះបើយោងពីធីអបអរសាទរនិងការប្រកាសទទួលស្គាល់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី៣ ខែមីនាឆ្នាំ២០១៩នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។លោកឈឿង ឈីវអៀន ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តបន្ទាយមានជ័យថ្លែងថាសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានបង្កើតឡើងនៅថ្នាក់កណ្តាល ហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃដោយឡែកតាមបណ្តាខេត្ត រាជធានីរួមទាំងខេត្តបន្ទាយមានជ័យក៏បានបង្កើតឡើងបន្តបន្ទាប់ផងដែរ។លោកបានបន្តថាបំណងនៃការបង្កើតនិងដំណើររការសមាគមនេះ គឺចង់ឲ្យបងប្អូនជាសហគ្រិន អ្នកផ្តួចផ្តើមច្នៃបង្កើតថ្មីនិងធុរជនអ្នករកឬប្រកបរបរ ជំនួញ ចូលរួមធ្វើសកម្មភាព សិក្សា ចែករំលែកបទពិសោធន៍ ស្នាដៃ ផលិតផលដល់គ្នាទៅវិញទៅមកហើយនឹងជួយពួកគេឲ្យបើកសន្និសីទយុវជននិងសហគ្រិនភាពផ្លាស់ប្តូរគ្នានូវអ្វីដែលគេមាន ។លោក ឈឿង ឈីវអៀនឲ្យដឹងបន្តទៀតថានៅក្នុងខេត្តនេះក៏មានយុវជននិងអ្នកបន្តវេនវ័យក្មេងកាន់តែច្រើនឡើងបានបង្កើតមុខរបរ បើកជំនួញ ផលិតផលិតផល ធ្វើអាជីវកម្ម សេវាកម្មនិងជាម្ចាស់ឬជាប្រធានសហគ្រាសនិងក្រុមហ៊ុនជាដើម ។ល។ ក្នុងនោះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ដែរថាក្នុងនាមលោកផ្ទាល់និងក្នុងនាមរដ្ឋបាលខេត្ត លោកមានក្តីរីករាយនិងសូមគាំទ្រដល់សហគ្រិនវ័យក្មេងដែលកើតមាន ហើយឈានដល់បង្កើតសមាគមនៅក្នុងដែនដីខេត្តនេះ ពោលគឺវានឹងមានប្រយោជន៍ដល់យុវជននិងសហគ្រិនថ្មីៗក្នុងខេត្តបានមូលច្រ បាច់ចូលគ្នា ចែករំលេច ចំណេះ ជំនាញ ជំនួញនិងបទពិសោធន៍គ្នា ជួបជជែកគ្នាជាមួយសហគ្រិនដែលជោគជ័យនិងស្វែងរកទីផ្សារជាដើម ជាងនេះទៅទៀត អ្វីដែលជាមោទនភាពនិងសង្ឃឹមលើអនាគតដ៏ត្រចះត្រចង់របសសហគ្រិនវ័យក្មេងដែលជាអ្នកបន្តវេននិងកាន់កាប់ការអភិវឌ្ឃន៍រីកចម្រើនក្នុងខេត្ត គឺពួកគេទាំងនោះសុទ្ធតែមានកំណើតនៅខេត្តបន្ទាយមានជ័យនេះ ។លោកសួន បវរ បានបន្តទៀតថាវិស័យធុរកិច្ចនិងសហគ្រិនភាពជានិចលករមួយយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចជាតិទាំងមូលដូច្នេះហើយទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើតកម្មវិធីល្អៗដើម្បីបញ្ជ្រាបសហគ្រិនភាពដល់យុវជនជំនាន់ក្រោយ អោយយល់ពីគុណតម្លៃនៃសហគ្រិនភាពឬភាពជាអ្នកច្នែបង្កើតថ្មីៗជាដើម ៕