សប្បុរសជន​ប្រគល់អង្ករ​ចំនួន​២តោនជូនបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំសម្រាប់​វិស័យ​មនុស្ស​ធម៌​ 

0

កំពង់ធំ៖ សកម្មភាព​មនុស្សធម៌​ របស់ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បានធ្វើឲ្យសប្បុរសជន ចូលរួម គាំទ្រ និងបានផ្តល់ ​អង្ករ​ចំនួន​២តោន ជូនបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ  ដើម្បីបំ​វិស័យ​មនុ​ស្ស​ធម៌​ ដែលកំពុងតែជួបការលំបាកនិងខ្វះខាត ។

ជាក់ស្តែង លោកឆាង​ សារ៉ាត​ និង​ភរិយា​ ម្ចាស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​អរគុណ​រះខេត្ត​កំពង់​ធំ​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​ចំនួន​មួយ​តោន​  និង​លោកទុំ​ គឹម​ហឿន​  និង​ភរិយា​ កូន​ប្រុស​ឯកឧត្ដម​ណាំ​ ទុំ​ អតីត​អភិបាល​ខេត្ត​កំពង់​ធំ​  បច្ចុប្បន្ន​សមាជិក​ព្រឹទ្ធសភា​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​ចំនួន​មួយ​តោន​  សរុប​ចំនួន​ ២តោន​ ជូន​ដល់​ថ្នាក់​ដឹកនាំ​នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​មនុស្ស​ធម៌ នៅ​ព្រឹកថ្ងៃទី​០៥​ ខែមិនា​ ឆ្នាំ​២០១៩​ ​  ។

​សកម្មភាពរបស់ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ និង​សហការី​ កន្លងមកបាន​ជួយដល់ការផ្គត់ផ្គត់ចង្ហាន់ព្រះសង្ឃ ដែលគង់រៀនសូត្រខ្វះខាតចង្ហាន់ប្រចាំថ្ងៃ​  ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ និង​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ខេត្ត​កំពង់​ធំ​ដែលជាការចូលរួម​ ​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ ក្នុង​វិស័យ​មនុស្ស​ធម៌​  ។

មហា​ជន​បាន​កោតសរសើរ​ ​សកម្មភាព​ការ​ងារ​មនុស្សធម៌​ ​ របស់​​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ដែល​ជា​និច្ច​ជា​កាល​តែង​តែ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​ដល់​ជីវភាព​លំបាក​ខ្វះខាត​ជូន​ប្រជាជន​ និង​អតីត​យុទ្ធ​ជន​ ដោយ​មិនគិតពីថ្ងៃឈប់សម្រាកឬការនឿយហត់ឡើយ​ ​ថ្នាក់​ដឹកនាំ​ទាំង​អស់​​ បាន​ប្តេជ្ញា​ចិត្ត​យក​អំណោយ​ស្បៀងអាហារ​របស់សប្បុរសជននេះ​  ​ទៅ​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ និង​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ពិត​ប្រាកដ​នៅ​តាម​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​  ហើយ​សូម​ថ្លែង​អំណរគុណ​ដ៍ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ សម្បុរសជន​ សូមបានប្រ​កបដោយពុទ្ឋពរទាំងបួនប្រការគឺ​អាយុ​ វណ្ណៈ​ សុខះ​ និង​ពលះ​ កុំបីឃ្លៀងឃ្លាត​ឡើយ​  ។

ដោយ  ប៊ុន  រដ្ឋា