ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩

0

ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូរ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជា ៥៥៦នាក់។

មានប្រសាសន៍នៅក្នុងពិធីបើកអង្គសន្និបាតនាឱកាសនោះឯកឧត្តម សួន បវរ ក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃ សមិទ្ធផលការងារ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសអំពីលទ្ធផលចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាពផងដែរ។

ពិធីបើកសន្និបាតនេះប្រព្រឹត្តទៅនៅក្នុងសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។