ស្នងការនគរបាលខេត្តដឹកនាំមន្ត្រីនគរបាលទូទាំងខេត្តចូលគោរពវិញ្ញណខ័ណ្ឌសពលោកសួនផុនស្នងការរង

0

តាកែវ ៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមពិធី បុណ្យសព ក៏ដូចជាដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពលោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដែលបានទទួលមរណភាព កាលពី យប់ថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០១៩ នៅគេហដ្ឋាន ស្ថិតក្នុងភូម២ សង្កាត់រការក្នុង ក្រុង ដូនកែវ ខេត្ដតាកែវ ។ ក្នុងឱកាសនោះ ឯកឧត្តមស្នងការ ក៏បានប្រគល់ថវិកាផ្ទាល់របស់ ឯកឧត្តម ចំនួន ២លានរៀល ថវិការ សមាគមមិត្តនគរបាល ចំនួន ៦ លានរៀល និងថវិការរួមរបស់នគរគ្រប់ស្រុក ក្រុង និងតាមកាិយាល័យជំនាញ  ។

សូមបញ្ជាក់ផងដែរ លោកឧត្តមសេនីយ៏ទោ សួន ផុន ដែលជាស្នងការរទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកធ្លាប់មានជីវប្រវិត្តនៅថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៧៩ លោកជាកងទ័ពរណៈសេសាម្គីសង្គ្រោះជាតិ លុះមកដល់ថ្ងៃ ១៨ ខែកក្កដា ឆ្នាំ ១៩៧៩ ដល់កម្ពុជា ២ធ្នូ លោកជាប្រធានកងសេនាតូច០២ មកដល់ឆ្នាំ ១៩៨០ លោកជាប្រធានការិយាល័យសណ្តាប់ធ្នាប់ មកដល់ឆ្នាំ ១៩៨៨ លោកជាប្រធាននគរបាលប្រធាន ខេត្តតាកែវ ក្នុងឆ្នាំ ១៩៩៣ លោកបានក្លាយជាប្រធានការិយាល័យតម្រួតការពារ លុះពេលមកដល់ឆ្នាំ ២០១៧ លោកបានក្លាយជា ស្នងការរងទទួលបន្ទុកផែនព្រហ្មទន្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

តាកែវ