មន្ត្រីរាជការកម្លាំងប្រដាប់អាវុធគ្មានទេវប្បធម៌អន្តរាគមន៍និងបក្សពួកនិយមនិងអំពើរពុករលួយសុំមិនអោយកើតមាននៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖  មន្ត្រីរាជការកម្លាំងប្រដាប់អាវុធគ្មានទេវប្បធម៌អន្តរាគមន៍និងបក្សពួកនិយមនិងអំពើរពុករលួយសុំមិនអោយកើតមានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លើកឡើងក្នុងពិធីបិតសន្និបាតបូលសរុបនៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្នុងអង្គបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងទឹសដៅឆ្នាំ២០១៩របស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យដែលបានចូលរួមសរុបចំនួន៥៤២នាក់ស្រី១២៥នាក់ក្នុងនោះត្រូវបានធ្វើបទបង្ហាញទទ្ទឹមនេះផ្អែកតាមលទ្ធផលនៃការពិភាក្សាតាមក្រុមទាំង៦ត្រូវបានធ្វើការវាយតម្លៃខ្ពស់កលទ្ធផលការងារឆ្នាំ២០១៨កន្លងទៅ។
លោកបានបញ្ជាក់ថា៖ជាការសំណូមពរពីប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីសំអោយបញ្ចុះតំលៃទឹកស្អាតនិងទឹកអោយមានគុណភាពស្តង់ដាសម្រាប់ប្រាស់អោយបានគ្រប់គ្រាន់ជាស្តែងនៅស្រុកមង្គលបូរីការប្រើប្រាស់ទឹកគ្មានគុណភាពត្រឹមត្រូវ។ប្រជាពលរដ្ឋស្រុក.ក្រុងជាប់ជាយដែនសុំអោយមានការបន្ទូរបន្ថយក្នុងនាំចេញកសិផលតាមច្រករបៀងចេញលក់អោយឈ្មួញថៃ។ក្នុងឱកាសបិតអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៨លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍កោតសសើរចំពោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នរាល់លទ្ធផលការងារឆ្នាំ២០១៨កន្លងទៅឃើញថាបានអនុវត្តការងារបានល្អប្រសើរដូចអន្តរាគមន៍ជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិមានគ្រោះទឹកជំនន់លិចស្រូវនៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណបានជួយប្រមូលផលស្រូវ និងរងគ្រោះដោយខ្យល់កន្ត្រាក់ត្រូវបានជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ និងតំបន់ប្រឈមខ្វះទឹកប្រើប្រាស់បានជួយសំអាតបរិស្ថាននៅស្ទឹងស្វាយចេករក្សាទឹកប្រើប្រាស់និងស្រុកមង្គលបូរីត្រូវបានបើកទឹកផ្នែកខាងលើនិងអាងត្រពាំងថ្មស្រុកភ្នំស្រុកបើទឹកទំលាក់ពីស្រុកចុងកាលខេត្តឧត្តរមានជ័យ។
លោកបានបញ្ជាក់ថា៖ចំពោះទឹសដៅការងារឆ្នាំ២០១៩នេះមន្ត្រីរាជការកម្លាំងប្រដាប់អាវុធត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនិងសង្គមអោយបាលល្អប្រសើរស្រមពេលដែលរាជរដ្ឋាកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាដែលកំពុងអនុវត្តអភិក្រមទាំង៥មាន ឆ្លុះកញ្ចក់ ងូកទឹក ដុលក្អែល ព្យាបាល និងវះកាត់។ហើយខេត្តបន្ទាយមានជ័យសុំកំអោយកើតមាន វប្បធម៌អន្តរាគមន៍ និងបក្ខពួកនិយម អំពើពុករលួយកើតមានអោយសោះ៕