​ឯ​ឧ​.​ហ៊ុន ម៉ា​នី សម្ពោធ​សមិទ្ធផល​នៅ​វត្ត​សុខា​រាម ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​

0

` ​ ​កំពង់ស្ពឺៈ បន្ទាប់ពី​ទទួលបាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា ឆ្នាំមុន ឯ​ឧ​.​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន និង​លេចធ្លោ ជាច្រើន​កន្លែង​។ ជាក់ស្តែង បុត្រា​សម្តេច​តេ​ជោ​រូបនេះ បាន​ចូលរួម ជា​អធិបតី និង​កាត់​ខ្សែបូ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​សុខា​រាម ស្ថិតក្នុង​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤​នេះ​។​

​ក្នុង​ពិធី​សម្ពោធ​នេះ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ ក្រុមយុវជន ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ជាពិសេស​យុវជន​កាកបាទក្រហម​កម្ពុជា និង​ក្រុម​កាយ​ឬ​ទ្ធិ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​យ៉ាងច្រើន​កុះករ​។​ ​ដូច​រាល់ដង​ដែរ បន្ទាប់ពី​សាកសួរ​សុខទុក្ខ​ដល់​លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ អាចារ្យ សិស្សានុសិស្ស ដោយ​ភាពស្និទ្ធស្នាល និង​នឹករឭក​នោះ ឯ​ឧ​.​ហ៊ុន ម៉ា​នី ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ពូ​មីង​អ៊ំ​យាយ​តា ដែល​តែងតែ​ចូលរួម​គ្នា​កសាង​សមិទ្ធផល​នានា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រាប់ទាំង​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ ហើយ​បន្ទាប់មក​ឯ​ឧ​.​ហ៊ុន ម៉ា​នី ក៏បាន​កាត់​ខ្សែបូ​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​សុខា​រាម ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពីពេលនេះ​តទៅ​៕hun many3 hun many3a hun many3b hun many3c