​​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ទស្សនា World Cup ការប្រកួត​រវាង​អាមេរិក និង​បែលហ្ស៊ិក​

0

​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតពេល​សម្រាក​ពី​កិច្ចការរដ្ឋ​ហើយ​បាន​ចូលទៅក្នុង​សេត​វិមាន​ដើម្បី​មើល​ផ្នែក​មួយ​នៃ​ការប្រកួត​កីឡាបាល់ទាត់​ជាពិសេស​ការប្រកួត World Cup រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​បែលហ្ស៊ិក​។​ ​លោក​ប្រធានាធិបតី​អាមេរិក

បាន​ទៅដល់​ពាក់កណ្តាល​តង់​ទី​ពីរ​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​បាន​សម្រាក​ពី​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ជំនួយការ​សន្តិសុខ​ជាតិ​។ ​លោក​អូ​បា​ម៉ា បានចាប់ផ្តើម​សូត្រធម៌​ហើយ​និយាយថា​៖ "! ខ្ញុំ​ជឿជាក់ថា យើង​អាច​ឈ្នះ​» ខណៈពេល​ចូលរួម​ទស្សនាការ​ប្រកួត​ជាមួយ​សមាជិក​មួយចំនួន​នៃ​បុគ្គលិក​សេត​វិមាន​ចំនួន 200 នាក់​ដែល​បាន​សម្រុក​ចូលទៅ​សាលប្រជុំ​នៃ​អគារ​ការិយាល័យ Eisenhower Executive Office Building.​។​កាលពី​ដំបូង​នៅក្នុង​ថ្ងៃនេះ​លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​បាន​កំណត់ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​នៅក្នុង​ពេលព្រឹក "​ប្រទេស​អាមេរិក​នឹងមាន​រវល់​រសៀល​នេះ​" ។ ​បើទោះបីជា​មានការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​បែបនេះ​ក៏​សហរដ្ឋអាមេរិក​ត្រូវបាន​ជួប​បរាជ័យ​យ៉ាង​ជូរចត់​ដោយ​លទ្ធផល គឺ​ប្រទេស​បែ​ល​ហ្សិ​ក​បំបាក់​អាមេរិក 2-1 បន្ទាប់ពី​ម៉ោង​បន្ថែម​។ ​

តាម​ប្រភព​នេះ ដំបូង​គេ​ឃើញ​ប្រធានាធិបតី​អាមេរិក និង​សហការី ព្រមទាំង​បុគ្គលិក​នៅ​សេត​វិមាន បាន​សម្តែង​នូវ​ភាពកក់ក្តៅ និង​រីករាយ តែ​ក្រោយមក​បែរជា​ខកចិត្ត បន្ទាប់ពី​បាន​ទស្សនាការ​ប្រកួត​រហូត​ដល់​ចប់ ពិសេស​ពេល​ឃើញ​ប្រធាន​ក្រុម​បែលហ្ស៊ិក Vincent Kompany ដែល​បាន​លេចឡើង​ជាមួយ​អ្នកឈ្នះ​ដែល​ត្រូវបាន​គេ​ឃើញ​នៅលើ​អេក្រង់ នៅ​ពីមុខ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បុគ្គលិក ដែល​កំពុង​មើល​ការប្រកួត​នេះ​នា​ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2014៕US Barak Obama1 US Barak Obama1a US Barak Obama