គណៈប្រតិភូសម្ព័នមេត្រីភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះសួរសុខទុក្ខបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

0

ព្រះវិហារៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន នាយទាហានរង និងពលទាហ៊ាន បានប្រារព្វពិធីទទួលស្វាគមន៍ នូវដំណេីរអញ្ជេីញចុះសាកសួរសុខទុក្ខ របស់គណៈប្រតិភូសម្ព័ន្ធមេត្រីភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិធីនេះបានប្រារព្វធ្វេីឡេីងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងបរិវេណទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក៍បានបញ្ជាក់ថា បេីទោះបីជាបច្ចុប្បន្ននេះ សភាពការណ៍នៅតាមព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាពិតមែន តែកម្លាំងយេីងដែលកំពុងឈរជេីង តាមខ្សែរត្រៀមជួរមុខ ក៍ដូចជានៅតាមបណ្តាអង្គភាពខាងក្រោម បានត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលវេលា ពិសេសបង្កេីនការយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការចេញដេីរល្បាត តាមភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដេីម្បីតាមដានក្តាប់រាល់សភាពការប្រែប្រួល និងបញ្ជៀសបានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ។ ទទឹមនឹងសភាពការណ៍ព្រំដែន កំពុងមានភាពអំណោយផល កងពលតូចអន្តរាគមន៍លេខ៨ បានឈ្លាតឱកាស់ខិតខំយ៉ាងសស្រាក់សស្រាំ កសាងអង្គភា ពិសេសការងារជួសជុលលេណដ្ឋានអោយបានរឹងមាំ មានលក្ខណៈជាយុទ្ធសាស្ត្រ ប្រៀបការពារជាតិ នៅតាមចំណុចខ្ពស់ខ្សែរត្រៀមជួរមុខ។
ជាមួយគ្នានោះ ឯកឧត្តមមេបញ្ជាការ បានសម្តែង នូវមនោសញ្ចេតនា រំភេីបរីករាយ យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៍ឧត្តុង្គឧត្តម របស់ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងប្រតិភូអមដំណេីរ ដែលបានឆ្លៀតពេលវេលាដ៍មមាញឹក ចុះមកជួបសំណោះសំណាល សាកសួរសុខទុក្ខ​ និងពាំនាំមកនូវអំណោយ ជួយឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញភារកិច្ចឈរជេីងការពារទឹកដី នៅតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទឹសទី១ ប្រាសាទព្រះវិហារ នាឱកាស់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខនេះ។
ឯកឧត្តមមេបញ្ជាការមានប្រសាសន៍ថា ការអញ្ជេីញចុះសាកសួរសុខទុក្ខនេះ បានសរបញ្ជាក់អោយឃេីញយ៉ាងច្បាស់ អំពីមនោសញ្ចេតនាអាណិតស្រលាញ់ និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ រវាងសមរភូមិមុខ និងសមរភូមិក្រោយបានជាប់ជាប្រចាំ ពិសេសអី្វដែលបងប្អូនទាំងអស់នៅសមរភូមិមុខ ចងចាំមិនភ្លេច គឺឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងសហការី ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការជួយឧត្ថម្ភទាំងសម្ភារៈប្រេីប្រាស់ គ្រឿងឧបភោគបរិភោគ ក៍ដូចជាថវិការ ក្នុងការជួយកសាងទ្រទ្រង់អង្គភាពអោយមានភាពរឹងមាំរីកចំរេីន រួមទាំងជួយកាត់បន្ថយបាននូវភាពទីទាល់ក្រ របស់បងប្អូនគ្រួសារកងទ័ព ពិសេសជាងនោះគឺ ការជួយផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនកងទ័ពនៅតាមគោលដៅឈរជេីង នៃចំណុចខ្ពស់ដល់គ្រប់ទីកន្លែង និងបានទាន់ពេលវេលា។
ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ដោយមានស្មារតីស្រលាញ់ទឹកដី និងជាតិមាតុភូមិ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងការចង្អុលបង្ហាញ ពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្តេជ្ញាចិត្ត នៅតែបន្តជួយឧបត្ថម្ភគាំទ្រជានិច្ច ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនគ្រួសារកងទ័ព នៅសមរភូមិមុខក្រោមសម្ព័នមេត្រីភាព នៃអង្គភាពទាំងពីផងដែរ។
ឯកឧត្តមបានបន្តថា ចាប់តាំងពីចងសម្ព័ន្ធមេត្រីភាព ក្រោមការចង្អុលបង្ហាញពីសំណាក់ ក្រសួងអាណាព្យាបាលទាំងពីរ និងក្រោមការណែនាំពីក្រុមប្រឹក្សាភិបាល មន្ត្រី និយោជិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រប់លំដាប់ថ្នាក់ តែងតែកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង ពលទាហាន វរៈយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្ម ដ៍ឧត្តុងឧត្តម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ និងរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ដំណេីរទស្សនកិច្ច ចុះសាកសួរសុខទុក្ខកងទ័ពសម្ព័ន្ធមេត្រីភាព នាឱកាស់នេះជាលេីកទី១៧ហើយ ហេីយឯកឧត្តមអគ្គនាយក ព្រមទាំងប្រតិភូអមដំណេីរ ក៍បានពាំនាំយកមកនូវសម្ភារ និងថវិការមួយចំនួនដេីម្បីឧបត្ថម្ភដល់អង្គភាពវរសេនាតូចទាំង៥ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ដោយក្នុង១វរសេនាតូចទទួលបានថវិការចំនួន២០០០០០០៛(ពីលានរៀល) និងឧបត្ថម្ភដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចំនួន៥០០០០០០៛(ប្រាំលានរៀល) រួមទាំងសម្ភារសំរាប់សាងសង់មួយចំនួនធំ ដោយសរុបជាថវិការអស់ចំនួន ១៩២,៩៥៩,៨០០៛(មួយរយកៅសិបពីលាន ប្រាំបួនរយហាសិបប្រាំបួនពាន់ប្រាំបីរយរៀល)៕សួនលីណា