ឧត្តមសេនីយ៍ទោ អ៊ុក កុសល នាំយកអំណោយ ផ្តល់ជូនមន្ត្រីនគរបាលទើបសម្រាលបុត្រ

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឳវាទ ដោយតែងតែសម្តែងនូវការ ព្រួយបារម្ភណ៍ សុវត្តិភាពនិងសុខភាព អានាម័យរបស់កងកម្លាំងគ្រប់រូប  ដែលបានអនុវត្ត តួនាទីដ៏សំខាន់បំរើប្រជាពលរដ្ឋ ឲ្យទទួលបាននូវសេចក្តីសុខសាន្ត ។

ជាក់ស្តែង នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារយែនឌ័រ ចុះសួរសុខទុក្ខមន្ត្រីនគរបាល លោកស្រីព្រិន្ទបាលទោ អ៊ុង ស្រីពៅ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផាន់ញើមនៃអធិដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដែលទើបនិងសម្រាលបុត្រនិងឧត្ថម្ភរួមមាន :ទឹកផ្លែឈើចំនួន០១កេះ,មីយើងចំនួន ០២ កេះ,ទឹកដោះគោឆៅចំនួន ០៣យួរ,សារ៉ុងចំនួន ០២ និង ថវិកាមួយចំនួន សម្រាប់ដោះស្រាយក្នុងជីវភាព  ស្ថិតនៅ ភូមិ ក្រចាប់ ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានអនុវត្តនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ  យកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំង គ្រប់លំដាប់ថ្នាក់គ្រប់មូលដ្ឋានឃុំសង្កាត់ ជាពិសេសមន្ត្រីនគរបាលដែលមានជម្ងឺនិងមន្ត្រី ដែលទើបសម្រាកមាតុភាព ឯកឧត្តមចង់ដឹងអំពីសុខុមាលភាពរបស់មាតា និងបុត្រា បុត្រី ផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល  បានសម្តែងនូវការស្បាយចិត្ត ខណៈពេលដែល បានឃើញ ទារក និងម្ដាយមានសុខភាពល្អរឹងមាំ និងបានណែនាំយកចិត្តការថែរក្សាសុខភាពអោយបានល្អប្រសើរ និងបានកោតសរសើរ  លោកស្រីបានចូលរួមអនុវត្តន៍តួនាទីភារកិច្ចយ៉ាងសកម្មចំពោះការងារបំរើសេវាសាធារណ:ជាមួយបងប្អូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផាន់ញើម ។

លោកស្រីព្រិន្ទបាលទោ អ៊ុង ស្រីពៅ និងស្វាមីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក និងក្រុមការងារដែលបានផ្ដល់កិត្តិយសឆ្លៀតឱកាសចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួនដើម្បីឧត្ថម្ភ ដល់គេហដ្ឋានរបស់លោកលោកស្រី លោកស្រីបានជូនពរចំពោះលោក និងក្រុមការងារសូមទទួលបានសុខភាពល្អំកងកម្លាំងនិងអង្គភាពមានការរីកចម្រើនមន្ថែមទៀត៕

ដោយ  ប៊ុន  រដ្ឋា