សង្ក្រាន្តនៅខេត្តបន្ទាយមានជ័យឆ្នាំនេះមានលក្ខណៈធំជាងឆ្នាំមុនដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅពេលខាងមុននេះ

0

ខេត្តបន្ទាយមានជ័យះ….លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តនៅព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩នេះថាសង្ក្រាន្តខេត្តបន្ទាយមានជ័យឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្ត ជាច្រើនបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅពេលខាងមុខនេះ។ក្នុងកិច្ចប្រជុំនោះមានការចូលរួម លោកអ៊ុរាត្រី អភិបាលរងខេត្ត លោកហឹុលរ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ ប្រធានមន្ទីរ គ្រប់អង្គភាពនិងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តខេត្តបន្ទាយមានជ័យជាច្រើននាក់ទៀតផង។ក្នុងកិច្ចប្រជុំនោះលោកសួបវរបានមានប្រសាសន៍ថាឆ្នាំនេះខេត្តបន្ទាយមានជ័យត្រៀមកន្លែងលេងសប្បាយក្នុងឪកាសបុណ្យចូលឆ្នាំថ្មីនេះដល់ទៅ៣កន្លែង ១ក្នុងសួនមានជ័យ ២ក្នុងប្រាសាទបន្ទាយឆ្មា និងទី៣នៅក្រុងប៉ោយប៉ែត និងនៅទីវត្តអារាមសំរាប់ឲ្យជាពលរដ្ឋមកលេងសម្បាយឲ្យធំជាងឆ្នាំមុនៗក្នុងនោះមានល្បែងល្បាំប្រជាប្រិយ៍គ្រប់មុខ រាំធុងប៉ាស់ មានតន្ត្រី ទំនើប តន្ត្រីស្គរដៃជាដើម។ក្នុងនោះលោកបានធ្វើការផ្ដាំផ្ញើដល់ក្រុមការអនុគណៈកម្មការសង្ក្រាន្តខេត្តបន្ទាយមានជ័យត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចឲ្យរួចរាល់តាមផែនមុនថ្ងៃសង្ក្រាន្តចូលមកដល់។សូមជម្រាបជូនថា សង្ក្រាន្តបន្ទាយមានជ័យឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ។ក្នុងកិច្ចប្រជុំនោះលោកសួនបវរបានឲ្យកំលាំងសមត្ថកិច្ចទាំងអស់ពាក់ព័ន្ធត្រូវថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខ្មែររយះពេល៥ថ្ងៃឲ្យបានស្ងៀមស្ងាត់ ហាមគប់ទឹកដាក់គ្នាជាដាច់ខាត ចុះទៅតាមគោលដៅដូចជានៅតាមទីវត្តអារាមមិនត្រូវបង្កើតក្រុមបងតូចបងធំនិងប្រកាន់បក្សពួកនៅក្នុងវត្តជាដាច់ខាត ពិនិត្យក្រុមអ្នកជក់គ្រឿងញៀននិងចង់បង្កអុកឡុកនៅក្នុងវត្ត។លោកសួនបវរបានបញ្ជាក់ទៀតថាត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះពលករចំណាកស្រុកដែលវិលត្រឡប់មកពីស្រុកថៃមកលេងបុណ្យចូលឆ្នាំនៅឯស្រុកកំណើតចង់ធ្វើបាតុកម្មប្រឆាំងផ្តួលរំលំរដ្ឋាភិបាល។ហើយសមត្ថកិច្ចនៅតាមព្រំដែនមិនត្រូវធ្វើបាបពលករដែលមកលេងស្រុកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មីដូចជាយកលុយ និងធ្វើការគំរាមកំហែងជាដាច់ខាត៕