លោកជំទាវ ម៉ែន សំអន អំពាវនាវ​ឲ្យ​មន្ត្រី​ក្រសួង​ជម្រុញ​ការអនុវត្តន៍​ការងារ​សម្រាប់​ឆមាស​ទី​០២​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព

0

  ភ្នំពេញ៖​អត្ថបទ​ដោយៈនៅ នី​តា​ ​ ​ ​ ​ ​រូបភាព​ដោយៈ វ៉ាន់ ណា​រិ​ទ្ធិ​(​ក្រុមទី​៥) ​ ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច បាន​អំពាវនាវ​ឲ្យ​មន្ត្រី​របស់ ក្រសួង​ជម្រុញ​ការអនុវត្ត​ការងារ សម្រាប់​ឆមាស​ទី ០២ នៃ​ឆ្នាំ ២០១៤ ឲ្យ​មាន​ប្រសិទ្ធភាព និង បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ។​ ​ ​ការ​ថ្លែង​បែបនេះ​គឺធ្វើឡើង​តាមរយៈ កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រយៈពេល ០៦ ខែ របស់​ក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ០៣ ខែកក្កដា​នេះ នៅ​ទីស្តីការក្រសួង ។​ ​ ​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច បានលើកឡើង​នៅក្នុង​អង្គប្រជុំ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​រួមគ្នា​ត្រួតពិនិត្យ និង ធ្វើការ​បូកសរុប​លទ្ធផល​ការងារ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​មួយ​ឆមាស​កន្លងមក និង ដើម្បី​ពិភាក្សា និង ផ្លាស់ប្តូរ​យោបល់ ។​ ​ ​លោកជំទាវ​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​មួយ​ឆមាស​កន្លងមកនេះ​ ក្រសួង​បានសម្រេច​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ដូចជា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​ទទួល​ពាក្យបណ្តឹង និង អង្កេត​ស្រាវជ្រាវ​ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​។​ ​

លើសពីនេះ​លោកជំទាវ​ក៏បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួង​ក៏បាន​រៀបចំ​វេទិកាសាធារណៈ​ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ផ្តល់​ឪ​កាស​ដល់​មន្ត្រីរាជការ​លើក​ឡើង​នូវ​ការលំបាក​នានា​ដើម្បី​ដោះស្រាយ និង ដាក់​វិធានការណ៍​មួយចំនួន​ជម្រុញ​ដល់​ការ​អនុវត្តតាម​វិស័យ​ការងារ​នីមួយៗ​ឲ្យ​កាន់តែ​ប្រសើរ និង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​របស់​ក្រសួង​ជម្រុញ​ការអនុវត្តន៍​ការងារ​សម្រាប់​ឆមាស​ទី​០២​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ៕ ​IMG_8929 IMG_8939 IMG_8941 IMG_8952 IMG_8918