ប្រជាពលរដ្ឋក្រីក្រ ជាង៨០០គ្រួសារ សុំសិទ្ធរស់នៅ លើដីបង្កើតជាភូមិថ្មី ដែលមានឈ្មោះថា 《មរតកតេជោ ហ៊ុន សែន ស្លក្រាម》បើសិនភូមិនេះបានបង្កើតមែននោះ

0

ខេត្តបន្ទាយមានជ័យ៖….ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ មកពី៤ស្រុក មានស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ ទាក់ទងរឿងដីសហគមន៍ ដែលស្ថិតក្នុងភូមិនិងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សុំសិទ្ធរស់នៅ លើដីនេះ ប៉ុន្តែមានវត្តមាន លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ ចុះមករារាំង និង ធ្វើការណែនាំពួកគាត់ មិនឱ្យសាងសង់នោះឡើយ។ លោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ បានប្រាប់អង្គភាពអ្នកសារពត៏ ដឹងថា៖ ខណះលោកចុះមកនេះ គឺធ្វើការពន្យល់ណែនាំដល់ពួកគាត់ តែប៉ុណ្ណោះ។
….លោកម៉ុយឃិត ចាន់រ៉ៃ ជាប្រជាពលរដ្ឋម្នាក់ ហើយក៏ជាសមាជិក គណបក្សប្រជាជនម្នាក់ ហើយលោកចង់ឲ្យជាតិរីកចម្រើន ដែលបានបងប្អូន មកនេះយ៉ាងភ្លូកទឹកភ្លូកដី ហើយលោកក៏បានអរគុណ ដល់អ្នកសារព័ត៌មាន ដែលបានចុះមកយកព័ត៌មាន ក្នុងគោលបំណង ចង់ឲ្យបងប្អូន ប្រជាពលរដ្ឋក្រីក្រ ដើម្បីទទួលបានដី ដែលបានបង្កើតថ្មីនេះ។ លោកបានបន្តទៀតថា៖ លោកសូមអង្វរដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាជួយឲ្យពលរដ្ឋក្រីក្រ ទាំង៨០០ជាងគ្រួសារ បានរស់នៅលើទឹកដីថ្មីនេះផង ហើយបើសិនភូមិនេះ បានបង្កើតមែននោះ លោកសូមដាក់ឈ្មោះភូមិថ្មីនេះថា 《មរតកតេជោ ហ៊ុន សែន ស្លក្រាម》នៅក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។