លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា បញ្ជាក់ពីការសាងសង់ផ្លូវ ពីស្រអែមទៅទីរួមខេត្តព្រះវិហារ របស់ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ

0

ព្រះវិហារ ៖ លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ប្រធានក្រុមហ៊ុន សហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd  បានយកចិត្ត ទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា ក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ ដែលជាគោលការណ៍សំខាន់របស់លោក ឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ដែលមានបំណង បង្ខិតពេលវេលា សម្រួលដល់ការធ្វើដំណើរ និងការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិ បាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដោយយោងតាមសេចក្តីសម្រេចលេខ ៥៣៦/​០៩ ក.អ.ក  ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០០៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពជា គោលការណ៍ ឲ្យក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd  របស់លោកធ្វើការសាងសង់ផ្លូវ លើទីតាំងផ្នែកខាងជើងផ្លូវ  ដោយចាប់ពីស្រអែម ទៅទីរួមខេត្តព្រះវិហារ តាមសំណើរហើយ)។

ដោយឡែកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd បានទទួលលិខិតលេខ២២ / ១៩ ស.ជ.ណ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ របស់សាលាស្រុកជាំក្សាន្ត ឲ្យក្រុមហ៊ុនផ្អាកការឈួសឆាយធ្វើផ្លូវ ក្រាលគ្រួសក្រហម ចំនួន១៩ខ្សែ ស្មើរនឹង៤២គ.ម ៨០០ម ដោយចោទមកលើក្រុមហ៊ុនថា ឈូសឆាយប៉ះពាល់ដីចំការរបស់បង ប្អូនប្រជាពលរដ្ឋ ចំនួន៧៩គ្រួសារ ស្មើរនឹង៨២ក្បាលដី ។

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា បានបំភ្លឺជូនថា ក្រុមហ៊ុនបានឈូសឆាយធ្វើផ្លូវ ប្រវែង៥៥០០ម៉ែត្រ ទទឹង២០ម៉ែត្រ ហើយបានចំណាយថវិកាផ្ទាល់ខ្លួន ៥.៥០០០ដុល្លា ដែលជាការចូលរួមកសាងជាតិ  ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ។

រីឯការប៉ះពាល ក្នុងការសាងសង់ផ្លូវនេះ គឺសាងសង់ផ្លូវមេ នៅខ្សែទី១ គឺប៉ះពាល់ដី កម្មសិទ្ធរបស់ប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ស្មើរនឹងផ្ទៃដីទំហំ២០ម គុណនឹង ៤៥០ម  ចំណែក៧គ្រួសារទៀត មិនទាន់បានផ្តល់ ឯកសារណាមួយ ដល់ក្រុមហ៊ុននោះទេ ក្នុងនោះក្រុមហ៊ុនខ្ញុំបាទ រងចាំទទួលការដោះស្រាយជាមួយប្រជា ពលរដ្ឋគ្រប់ពេលវេលា ហើយក្រុមហ៊ុនខ្ញុំបាទ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ទឹកភ្នែក ដោយសារតែគម្រោង អភិវឌ្ឍន៍នេះឡើយ ។

ដោយ  ប៊ុន  រដ្ឋា