អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅប្រគល់ផ្ទះចំនួន២ខ្នងដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនដល់ពលរដ្ឋក្រីក្រ ចំនួន ២គ្រួសារ

0

ព្រះសីហនុ៖ ការប្រគល់ផ្ទះនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 16 ខែមិនាឆ្នាំ 2019ដោយមានវត្តមានឯកឧត្តម លូគឹម ឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនទៀតចូលរួមផងដែរ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្ទះទាំងពីរខ្នងនេះគឺជាអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដើម្បីផ្ដល់ជូន ជនក្រីក្រដែលខ្វះជម្រកស្នាក់នៅជាក់ស្ដែងនៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត នាំមកនូការសាកសួរសុខទុក្ខពីសម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីនិង
បានស្នើឲ្យពលរដ្ឋដែលទទួលបានផ្ទះទាំងពីរគ្រួសារនេះត្រូវថែរក្សាអោយបានល្អដើម្បីប្រើប្រាស់បានយូរ។
ទន្ទឹមនេះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវមានការយកចិត្តទុកដាក់មើលសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួននិងត្រូវផ្ដល់ដំណឹង មកអាជ្ញាធរដែនដីកាកបាតក្រហមដើម្បីជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋក្នុងករណីពួកគាត់ជួបបញ្ហាជាក់ស្ដែង។

ជាមួយគ្នានេះដែរ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ស្វយ័តក្រុព្រះសីហនុ ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានជំរុញមន្ត្រីតាមមូលដ្ឋានអោយគៀជួយពិនិត្យមើលសុខទុក្ខបស់ប្រជាពលរដ្ឋនិងរាយការណ៍អពីពលរដ្ឋជួបការលំបាកជាក់ស្តែងដើម្បីកាកបាតក្រហមលៃលកដោះស្រាយទាន់ពេលវេលាដោយមិនទុកប្រជាពលរដ្ឋឲ្យនៅឯកោឬខ្វះទីពឹងខៀទីពំនាក់នោះឡើយ។
គ្រួសារប្រជាពលរដ្ឋក្រីក្រទាំងពីរដែលទទួលបានផ្ទះនេះបានបង្ហាញក្តីអណរនិងថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលលោកតែងតែជួយដោះទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងថ្លែងអំណរគុណដល់អាជ្ញាធរដែនដីជាពិសេសឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុដែល
បានជួយសម្របសម្រួលផ្តល់ដីនិងចាត់ចែងសង់ផ្ទះរួមទាំងផ្ដល់ជាសម្ភារៈប្រើប្រាស់និងគ្រឿងបរិភោគនិងថវិកាផងដែរជូនពួកគាត់។

គួរបញ្ជាក់ថាផ្ទះដែលបានគល់ជូននេះសង់លើដីឡូតិ៍(៥mx៦m)មាន ទទឹង ៤ម និងបណ្តោយ៦ម ជញ្ជាំងបេតុង សរសរដែក គ្រោងដែកប្រក់សង្ក័សីពណ៌ជាប្រភេទផ្ទះតៀមប៉ិតសង់ជាប់ដីមានលាបថ្នាំពណ៌ មានបង្អូចកញ្ចក់០២ ទ្វារមុខក្រោយគ្រោងដែកបិទសង្ក័សីលាត មានបង្គន់មួយនៅក្រៅផ្ទះ តសំយ៉ាបមុខ២,៥០ម ផ្ទៃបាតក្នុងចាក់សាប ចំណែកទីធ្លារជុំវិញចាក់សាបពេញដីទាំងអស់ខាងមុខផ្ទះជាប់ផ្លូវមានដាក់ប្រពន្ធ័លូបង្ហូរទឹក។

ចំពោះគ្រួសារទុរគតជនដែលត្រូវទទួលផ្ទះ ១.គ្រួសារទី១ឈ្មោះ អ៊ុក តែត ភេទស្រី កើតឆ្នាំ១៩៣៩(៨០ឆ្នាំ) ជនជាតិខ្មែរ ជាស្ត្រី មេម៉ាយហើយចាស់ជរា ទីកន្លែងកំណើត ស្រុកអង្គរជ័យ ខេត្តកំពត។បច្ចុប្បន្ន រស់នៅក្រុម២១ ភូមិ ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានភាពក្រីក្រ។មានសមាជិកក្នុងបន្ទុក
១.ឈ្មោះ អ៊ុក ផាន់ណា ភេទស្រី (កូន) កើតឆ្នាំ១៩៧៩ មុខបរ កម្មកររោងចក្រ (មេម៉ាយ)
២.ឈ្មោះ មាស ជឿន កើតឆ្នាំ១៩៩៨ នៅអង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ ។
៣.ឈ្មោះ មាស តុលា កើតឆ្នាំ២០១០ អត់បានរៀន។
៤.ឈ្មោះ មាស បញ្ញា កើតឆ្នាំ២០១៥ អត់បានរៀន។

២.គ្រួសារទី២
ឈ្មោះ សារុន ហន ភេទស្រី កើតឆ្នាំ១៩៦៣(៥៦ឆ្នាំ) ជាស្រ្តីមេម៉ាយជរា ជនជាតិខ្មែរ
ទីកន្លែកំណើត ស្រុករំដួល ខេត្តស្វាយរៀង។
បច្ចុប្បន្ន រស់នៅក្រុម២១ ភូមិ ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានភាពក្រីក្រ។
មានសមាជិកក្នុងបន្ទុក
១.ឈ្មោះ ហុង សារុន ភេទ ប្រុស អាយុ ២១ ឆ្នាំ ទើបសឹក សព្វថ្ងៃរត់ម៉ូតូឌុប (ក្មួយចិញ្ចឹមតាំងពីតូច )។
២.ឈ្មោះ ហុង សំណាង ភេទ ប្រុស អាយុ ១១ឆ្នាំ អត់បានទៅរៀនទេ (ក្មួយចិញ្ចឹមតាំងពីតូច)។