សមាគម​អតីត​យុទ្ធ​ជនខេត្ត​កំពង់ធំប្រគល់ខ្នង​ផ្ទះ​ទី​១១៤អំណោយ​សម្ដេច​តេជោ​ហ៊ុន​ សែនជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិកា​រ​

0

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញ ប្រគល់ ខ្នង​ផ្ទះ​ទី​១១៤  ដែល​ជា​អំណោយដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន​ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិកា​រ ​រស់នៅភូមិ​ក្រចាប់​ សង្កាត់​អាចារ្យលាក់​ ក្រុងស្ទឹងសែន ​ខេត្ត​កំពង់ធំ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរ ដែនដី មកប្រគល់ផ្ទះ ដែលជា ជា​អំណោយសម្ដេច​តេជោ​ហ៊ុន​ សែន ជូន លោក  ជ័យ​ ចយ​ នៅរសៀល​ថ្ងៃអាទិត្យ​ទី​១៧ខែមីនា ​ឆ្នាំ​២០១៩​ ខ្នងផ្ទះនេះ មាន​ទំហំ​៤ម៉ែត្រ​x​៦ម៉ែត្រ​ សាងសង់​ពីឈើ ​ជញ្ជាំង​និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ ដែល​ត្រូវបាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៦,៩៨៥,០០០​ រៀល​ ។

នៅក្នុងឳកាសចុះប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនពិការ  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំ យកអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយះឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ប្រគល់​ជូន​គាត់​បន្ថែម​ដែលមាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម​ មីយើងចំនួន​២​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​ និង​ថវិកា​ចំនួន​២០០,០០០​ រៀល​  ។

​ លោក​ជ័យ​ ចយ​  ជាអតីត​យុទ្ធ​ជន​ពិកា​រ មានអាយុ​៤៦​ ឆ្នំា​ ធ្លាប់ចូល​បម្រើ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨៦​ នៅ​អង្គភាព​យោធា​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ក្រោយមកក៏បានធ្លាក់​ខ្លួន​ពិកា​រ   ដោយសាររបួសក្នុង​សមរភូមិ​នាសម័យសង្គ្រាម​នៅ​ឆ្នាំ​១៩៨៩​ មាន​ភរិយា​ឈ្មោះ​ឡុង​ សំអ៊ិន​ អាយុ​៤៥​ ឆ្នំា​ មាន​កូន​ចំនួន​៤​ នាក់​ ស្លាប់​២នាក់​ លោក ជ័យ​ ចយ​  ជាអតីត​យុទ្ធ​ជន​ពិកា​រ រួមទាំងភរិយា បានសម្តែងនូវក្តីរំភើប ត្រេតអរយ៉ាងខ្លាំង ដែលបាន ទទួលផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មកលើក្រុមគ្រួសាររបស់ ពួកគាត់ ដែលជាអតីតយុទ្ធជន ដោយមិនឲ្យអស់សង្ឃឹមក្នុង កិច្ចការពារជាតិកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ពីការចង្អុលណែនាំ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមើលថែ. បំរើ. ដោះស្រាយ .ចូលរួមសុខទុក្ខ ជាមួយនឹងគ្រួ​សាររបស់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត  ត្រូវចុះសួរសុខទុក្ខជាប្រចាំ ដែលប្រកាន់ភ្ជាប់នូវពាក្យមួយឃ្លាថា ( ទុក្ខសោករបស់អតីតយុទ្ធជន គឺជាទុក្ខសោករបស់ថ្នាក់ដឹកនាំសមាគម អតីតយុទ្ធជន) ។

ដោយ ប៊ុន រដ្ឋា