ឯកឧត្តម ជាវ តាយ ដឹកនាំមន្ទីរ-អង្គភាព ចុះពិនិត្យការធ្វើស្រែប្រាំងប្រជាកសិករ

0

កំពត ៖ ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅទំនប់ត្រពាំងបឹង ស្ថិតនៅឃុំសត្វពង និងឃុំត្រមែង ស្រុកឈូក ដែលមានផ្ទៃទំហំ១០០ហិកតា អាចផ្ទុកទឹកបាន៦,៣លានម៉ែត្រគូប ប៉ុន្តែបច្ចុប្បន្នមានទឹកតែ៣០% ប៉ុណ្ណោះ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករក្នុងឱកាសនេះ ឯកឧត្តម បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមគ្រប់មធ្យោបាយជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញដើម្បីពិនិត្យពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅ ឃុំសត្វពង និងឃុំត្រមែង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ផងដែរ ឯកឧត្តមបានទទួលយកសំណូមពររបស់សហគមន៍ដែលបានសំណូមពរឲ្យ ប្រជាពលរដ្ឋសន្សំទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ ដើម្បីបង្ការគ្រោះរាំងស្ងួត។

ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាកសិករឲ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងការចេះទទួលយកបច្ចេកទេសថ្មីៗ ពីការធ្វើស្រែមកដាំប្រភេទដំណាំ ដែលប្រើប្រាស់ទឹកតិច ទទួលផលច្រើន និងមានចំណូលខ្ពស់ ដើម្បីផ្គុតផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះទេ ហើយឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្មខេត្តធ្វើការសិក្សាពិនិត្យលទ្ធភាពផ្តល់គ្រាប់ពូជ និងបង្រៀនបច្ចេកទេស ដល់ប្រជាកសិករនឹងប្តូរប្រភេទដំណាំដើម្បីទប់ទល់គ្រោះរាំងស្ងួត។ និងសូមឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បង្កើតសហគមន៍ និងក្រុមការងារ ដើម្បីថែរក្សាអាងស្តុបទឹក អាចប្រើបានរយ:ពេលយូរអង្វែង។ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប២,០៤០,០០០រៀល ដល់ប្រជាពលរដ្ឋ កម្លាំង និងប្រជាការពារ ដោយម្នាក់ៗ ទទួលបាន១ម៉ឺនរៀល។